CamNews

តារា 

ស៊យធំ Lexus 570 ជិះបុក អាង សូនីតា សងត្រឹមតែ ២០ដុល្លារ

(ភ្នំពេញ)៖ តារាសម្តែងស្រី កញ្ញា អាង សូនីតា នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិ​លមិ​ញ​​ បានជួបរឿងស៊យធំ ​មិននឹកស្មានដល់មួយ ខណៈកំពុងធ្វើដំណើរ តាមផ្លូវសុខៗ​ រថយន្តរបស់​នាង ក៏ត្រូវបានរថយន្តស៊េរី​ទំនើបមួយគ្រឿងទៀត (Lexus 570) ជិះមកបុកពីក្រោយបណ្តាល ឲ្យខូចខា​តមួយផ្នែករួចសម្រួល ព្រមសងត្រឹមតែ២០ដុល្លារ ប៉ុណ្ណោះ។



តារាស្រីកញ្ញា អាង សូនីតា បាននិយាយទាំងហួសចិត្តថា «ហួសចិត្តណាស់ល្ងាចមិញឡា​ន​៥៧​០​ស៊េរីឆ្នាំ២០១៦ ពណ៌សរជិះបុកគូថឡានខ្ញុំ ចុះមកឲ្យ២០ដុល្លារ ខ្ញុំអត់យកទេ ព្រោះមិនដឹ​ងធ្វើអស់ប៉ុន្មាន? ខ្ញុំក៏ថា ឥឡូវបែកថ្នាំ ហើយបាក់កាងអ៉ីចឹង ខ្ញុំអត់ដឹងធ្វើអស់ប៉ុន្មានទេ ឥឡូវឲ្យខ្ញុំតែ៥០ដុល្លារបានហើយ ប៉ុន្តែបែរជាគេអត់ឲ្យ!»។

កញ្ញា អាង សូនីតា បានបញ្ជាក់ទៀតថា «ដំបូងឡើយ ខ្ញុំក៏អត់ព្រមយកដែរ​ត្រឹម២០ដុល្លារនេះ តែគេបែរនិយាយថា បើមិនព្រមយក២០ដុល្លារនេះទេ គេនឹងហៅ Insurance (ក្រុមហ៊ុនធានារ៉ាប់រង) ឲ្យមកដោះស្រា​យ ហើយភ្លាមៗនោះ ខ្ញុំក៏អត់មាត់តបទេ ហើយខ្ញុំក៏គិតក្នុងចិត្តថា យីត្រឹម៥០ដុល្លារសោះ ហៅ I​nsurance ដោះស្រាយ ហើយគិតទៀតថា ប្រហែលគាត់ហ្នឹងអាងមាន iI​nsurance ហើយបានជិះមកបុកអ៉ីចឹង ទាំងផ្លូវកំពុងស្ទះបែបនេះ !»។

កញ្ញា អាង សូនីតា បាននិយាយបន្តថា «ឡានខ្ញុំឈប់សោះ មកបុកឡានឮសូរឡើងទើង បណ្តា​ល​​​ឲ្យបាក់កាង ហើយថែមទាំងគាត់យាយទៀតថា ឡានរបស់ខ្ញុំឡើងពុកផុយ ហើយចង់ទារ៥០​ដុល្លារទៀត វាមិនសម។ ខ្ញុំក៏មើលឡានគាត់ ហើយគិតក្នុងចិត្តទៀតថា ម៉េចអាងឡានគាត់ឯង​៥៧០ ខ្លឹម ចង់សាកឡានកញ្ចាស់ពុកផុយមើល វាអស់ប៉ុន្មានលុយ។ គាត់និយាយៗដល់ខ្ញុំអត់តប ឈប់យាយដែរតើ ហើយតទៅវិញឡានខ្ញុំចាស់មែន បើមិនជិះមកបុកទេ ក៏វាមិនបាក់កាងនឹងដែ !»។

តារាសម្តែងសាច់ខ្ចី​កញ្ញា អាង សូនីតា បានបន្ថែមថា គាត់(ភាគីបង្ក​)សួរខ្ញុំទៀតថា​ «យកមិនយ​ក២០ដុល្លារនេះ បើមិនយកហៅ insurance មកដោះស្រាយ ដូច្នេះខ្ញុំក៏គិតថា មិនចង់ខាតពេល ព្រោះលុយតិចតួចប៉ុនហ្នឹងក៏ថា ឥឡូវឲ្យ៣០ ដុល្លារទៅចឹង ចាំអស់ប៉ុន្មានខ្ញុំធ្វើបុណ្យថែមឲ្យឡានខ្លួនឯង​ទៅ។ គេក៏ ok ហើយយាយទៀតថា៥០ដុល្លារ លើសហើយ។ ថាគាត់ល្អ ចេះទទួ​ល​ខុសត្រូវមែន តែតិចណាស់អត់គ្រាន់ទេ។ ហួសចិត្ត១, ថាឡានឯងពុកផុយ​ហើយចង់ទា៥​០​ដុ​ល្លារ​វាមិនសម។ ២,ថាធ្វើយ៉ាងតិចអស់ត្រឹម ៤ឬ១០ដុល្លារ​ប៉ុណ្ណោះ និង៣,ឆ្ញាញ់ជាងគេត្រឹម៥​០ដុល្លារ​ហៅ insorance ដោះស្រាយ !»៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ang sonita