មួយរយៈ ចុងក្រោយនេះ យើងសង្កេតឃើញថា ពិភពចំរៀង KPOP បានសាយភាយ ទៅដោយ ភាពសិចស៊ី របស់ក្រុមចំរៀងស្រី ដោយសារតែ ពួកគេ ចង់បានការ ចាប់អារម្មណ៍ច្រើន ។ ឥទ្ធិពល របស់វា បានធ្វើអោយ ទូរទស្សន៍របស់ កូរ៉េ ប្រជុំគ្នា ដាក់ផែនការលើ បញ្ហានេះ ។
តារាចំរៀង និងក្រុមចំរៀង ដូចជា Ga In, Rainbow Blaxx, STELLAR, Girl's Day, Sunmi, Dal Shabet ជាដើម បានចេញបទថ្មី ដែលយកស្ទីល សំលៀកបំពាក់ និងក្បាច់រាំ បែបសិចស៊ី ហួសហេតុ។ វា បានធ្វើ អោយមានការ រិះគន់ជាច្រើន ពីសំណាក់អាណាព្យាបាល និងទស្សនិកជន ។ ឥលូវនេះ ទូរទស្សន៍កូរ៉េធំៗ ទាំង ៣ ដែលមានដូចជា KBS, SBS, MBC បានជួបប្រជុំគ្នា ពិភាក្សាគ្នា ។ នៅក្នុង បញ្ហានេះ ទូរទស្សន៍ទាំង ៣ បានព្រមប្រៀង ឯកភាពគ្នាថា នឹងមិនអនុញ្ញាតិ អោយក្រុមចំរៀង ឬអ្នក ចំរៀងណា ដែលប្រើក្បាច់រាំ និងសំលៀកបំពាក់ សិចស៊ីជ្រុលពេក សំដែងលើកម្មវិធី ជារៀងរាល់ សប្តាហ៍ឡើយ លុះត្រាតែ ពួកគាត់ផ្លាស់ប្តូរ សំលៀកបំពាក់ និងក្បាច់រាំចេញ ។
ឥលូវនេះ ទូរទស្សន៍ទាំង ៣ កំពុងតែប្រជុំគ្នា ជាបន្តថា វីដេអូចំរៀងណាខ្លះ នឹងត្រូវហាមប្រាម មិន ឲ្យចាក់ លើទូរទស្សន៍ ដោយសារភាពសិចស៊ី និងហេតុផល ផ្សេងៗទៀត ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop