ព័ត៌មានកំសាន្ត ៖ Soyeon ដែលជាសមាជិកម្នាក់នៅក្នុងក្រុម T-ara បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងក្រោយពី នាងនិងមិត្តប្រុសឈ្មោះថា លោក Oh Jong Hyuk សម្រេចចិត្តចែកផ្លូវគ្នា បន្ទាប់បានស្រលាញ់គ្នារហូតដល់ ៦ ឆ្នាំទៅហើយ ។
ដោយយោងតាមរបាយការណ៍ពី សាមីខ្លួនរបស់គូស្នេហ៍មួយគូនេះផ្ទាល់ បានឲ្យដឹងថា លោក Oh Jong Hyuk និងតារាស្រី Soyeon បានសម្រេចចិត្តបែកគ្នាដោយសារតែ តារាស្រី Soyeon មានការមមាញឹកខ្លាំងនៅឯក្រៅប្រទេស ហើយលោក Oh Jong Hyuk ក៍មិនសូវមានពេលវេលាឲ្យ Soyeon បានច្រើនដូចគ្នា ដូច្នេះហើយទើបសម្រេចចិត្តរស់នៅរៀងៗខ្លួន ដើម្បីកុំឲ្យមានការទើសទាល់ទៀត ។
គួរបញ្ជាក់ឲ្យដឹងថា គូស្នេហ៍ដែលខិតខំរក្សាទំនាក់ទំនងស្នេហាអស់រយៈពេលដល់ទៅ ៦ ឆ្នាំតែចុងក្រោយនៅតែបែកបាក់គ្នា ដោយសារម្នាក់ៗគ្មានពេលវេលាឲ្យគ្នាបានគ្រប់គ្រាន់ទើបទីបំផុតក៍ត្រូវក្លាយទៅជាបែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop