CamNews

តារា 

វីវរហើយ! ម៉េចបានជាប៉ូលីសខលហៅ សមាជិកក្រុមម្នាក់របស់ Super Junior ទាំងកណ្តាលយប់ចឹង?

កូរ៉េ ៖ កាលពីថ្ងៃទី​ ១៦ ខែវិច្ឆិកា កន្លងទៅនេះ ត្រូវបានគេបែកធ្លាយដំណឹងថា សមាជិកក្រុមម្នាក់របស់ Super Junior គឺលោក Kangin ត្រូវបានប៉ូលីសខលហៅលោកទាំងកណ្តាលយប់តែម្តង ។ 

តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានមនុស្សម្នាក់ប្តឹងប៉ូលីស ក្រោយពីបានឃើញរូបលោកវាយមិត្តស្រីរបស់ខ្លួន នៅក្បែរក្លឹបរាត្រី ។ 

ទោះបីជាយ៉ាងណាក៏ដោយ មិត្តស្រីរបស់តារាចម្រៀងរូបនេះបាននិយាយថា នាងមិនចង់ដាក់ពាក្យបណ្តឹងទៅកាន់មិត្តប្រុសរបស់ខ្លួនឡើយ ចំពោះករណីមួយនេះ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Super Junior Kangin Seoul South korea Kpop