ភ្នំពេញ ៖ បើតាមលោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥នេះ នគរបាលរបស់លោក បានធ្វើការ បណ្តេញចេញ នូវជនជាតិវៀតណាម ចំនួន ៣៩នាក់ ស្រី ១៥ នាក់ ដែលបានឃាត់ ខ្លួនមកពីភូមិ បន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាកម្មករសំណង់ ,សិប្បកម្មឈើក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ជាជាងឈើ និងខេត្តសៀមរាប នៅក្នុងហាងលក់កាហ្វេ និងកោសជប់ម៉ាស្សា។
លោកបានបញ្ជាក់ថា ជនជាតិវៀតណាមទាំងនេះ ត្រូវបានបណ្តេញចេញតាមច្រកទ្វារអន្តរជាតិព្រំដែនក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល