តារាថៃ ៖ ជិវិតស្នេហារបស់តារាសម្តែងថៃ គឺនាង Noey chotika ទីបំផុតក៍ជិតឈាងមកដល់ទៅហើយ ហើយក៍ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានចិត្តត្រេកអរចំពោះស្នេហារបស់នាង និងអនាគតស្វាមីដែរ ។
គួរបញ្ជាក់ឲ្យដឹងថា ទម្រាំសម្រេចចិត្តកាន់ដៃគ្នាចូលរោងការ អ្នកទាំង ២ បានចំណាយពេលដល់ទៅ ៦ ឆ្នាំឯណោះដើម្បីមើលចិត្តគ្នាទៅវិញទៅមក ហើយនៅទីបំផុតការចំណាយពេលដើម្បីស្រលាញ់គ្នា និងមើលចិត្តគ្នាក៍មិនអត់ប្រយោជន៍ដែរ ដោយសារតែគូស្នេហ៍មួយគូនេះ សម្រេចចិត្តណាត់គ្នាចូលរោងការនៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះហើយ ។
ថ្វីត្បិតតែ នាង Noey chotika និងអនាគតស្វាមីត្រូវបានគេដឹងថា ស្រលាញ់គ្នាដល់ទៅ ៦ ឆ្នាំពិតមែន ប៉ុន្តែស្នេហារបស់អ្នកទាំង ២ ហាក់បីដូចជាមិនមានការប្រែប្រួលអ្វីនោះឡើយ ។ ជាងនេះទៅទៀត នាង Noey chotika និងអនាគតស្វាមី ត្រូវបានមនុស្សជាច្រើនសង្កេតឃើញឈុតផ្អែមល្អែមរបស់គូស្នេហ៍មួយគូនេះ ពិតជាពោរពេញទៅដោយសុភមង្គលពិតមែន ។
កុំឲ្យខាតពេលយូរទៅទស្សនាឈុតឆាកដ៍ផ្អែមល្អែមរបស់អ្នកទាំង ២ នៅក្នុងថ្ងៃភ្ជាប់ពាក្យជាមួយនិង Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ អុិនស្រ្តាក្រាម