(កាណាដា)៖ ស្ទើរតែមិនចង់ជឿថា បុរសម្នាក់រស់នៅកាណាដា ត្រូវបានគេផ្តល់ការងារឲ្យធ្វើជាតារាម៉ូដែល បន្ទាប់ពីគាត់បង្ហោះរូបថត នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីខ្លួនឯងស្លៀកពាក់ខោក្នុង ដ៏សិចស៊ីរបស់ប្រពន្ធ។
Brendon Williams អាយុ២៩ឆ្នាំលេងសើច ជាមួយប្រពន្ធក្នុងពិធីខួបកំណើត របស់នាង ដោយគាត់បានយកខោក្នុង ប្រពន្ធមកស្លៀកហើយថតរូបខ្លួនឯង ដេកលើគ្រែ និងអង្គុយក្នុងអាងងូតទឹក។ ចំណែកប្រពន្ធឃើញ ក៏យកវាទៅបង្ហោះលើហ្វេសប៊ុក មានមនុស្សចូលមើល និងចុច like ជាច្រើនពាន់នាក់។
ជាលទ្ធផល Williams បានក្លាយជាមនុស្ស ប្រជាប្រិយម្នាក់ ពេលស្លៀកខោក្នុងប្រពន្ធ ថតលេងហើយត្រូវបានក្រុមហ៊ុនមួយ ហៅទៅថតជាតារាបង្ហាញម៉ូត ខោក្នុងឲ្យគេទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង