CamNews

ព័ត៌មានជាតិ 

យុវជនពីរនាក់ បើកម៉ូតូគេចសមត្ថកិច្ច ជ្រុលទៅបុកគូថរថយន្ត Lexus 570

(ភ្នំពេញ)៖ យុវជនពីរនាក់ បើកម៉ូតូ១គ្រឿង គេចពីសមត្ថកិច្ច ចុះអនុវត្តច្បាប់ចរាចរណ៍ ជ្រុលទៅបុករថយន្ត Lexus 570 ពីក្រោយរងការខូតខាតកំពិត ផ្នែកខាងក្រោយ និងបែកស្តុបខាងឆ្វេង

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសាលាជាស៊ីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

យោងតាមព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ បើកម៉ូតូ១គ្រឿងម៉ាកវ៉ែវ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1-BR3050 តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានគេចពីសមត្ថកិច្ច ចុះអនុវត្តច្បាប់ចរាចរណ៍ បានជ្រុលទៅបុករថយន្ត Lexus ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-AE 9987 ពីក្រោយកំពុងបើកស្របបណ្ដាលឲ្យ កំពិតផ្នែកខាងក្រោយ និងបែកស្ដុបខាងឆ្វេងភ្លាមៗ ជនបង្កព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចចាប់បានម្នាក់ និងម្នាក់ទៀតគេចបាត់ស្រម៉ោល។

ក្រោយកើតហេតុជនបង្ក ត្រូវសមត្ថកិច្ចនាំខ្លួន មកអធិការដ្ឋានខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news