CamNews

កីឡាអន្តរជាតិ 

Rio Ferdinand ត្រូវបានអ្នកគាំទ្រវាយប្រហារ ដោយច្រៀងចំរៀងមាក់ងាយដដែលៗ

FIFA ទទួលបានលិខិតត្អូញត្អែអំពីការច្រៀងមើលងាយដោយអ្នកគាំទ្ររបស់ England
នៅក្នុងជំនួបរវាងក្រុមជំរើសជាតិ England នឹង San Marino ក្នុងវគ្គប្រកួតជំរុះ World Cup
ទ្វីបអឹរ៉ុប ។

សមាគមបាល់ទាត់ប្រឆាំងនឹងការមើលងាយរើសអើងរបស់អឺរ៉ុប(FARE) បានធ្វើការទាក់
ទងទៅ FIFA ហើយដោយសារតែអ្នកគាំទ្ររបស់អង់គ្លេសធ្វើការវាយប្រហារចំៗទៅលើ
កីឡាករ Rio Ferdinand នឹង ប្អូនប្រុស Anton ដោយប្រើចំរៀងស្រែកដដែលៗ ។

វាស្ថិតនៅក្រោមការសំរេចចិត្តរបស់ FIFA សិនថាតើរឿងមួយនេះអាចនឹងធ្វើការស៊ើប
អង្កេត ឬ ក៏យ៉ាងណានោះទេ ។ គេប៉ាន់ស្មានថារឿងនេះកើតឡើងដោយសារតែ Rio
Ferdinand បានបោះបង់ការចូលលេងរបស់ខ្លួនដោយសារតែរបួសមិនទាន់សះស្បើយ
ហើយត្រៀមហ្វឹកហាត់តាមគ្រូពេទ្យ ៕


ដោយ ៖ កុសល
ប្រភព ៖ skysports