ក្រចេះ : កម្លាំងនគរបាល ការិយាល័យកណ្តាលព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរ បាលខេត្តក្រចេះ សហការ ជាមួយនគរបាលព្រហ្មទណ្ឌ ស្រុកសំបូរ បាននិងកំពុងធ្វើ ការស្រាវជ្រាវយ៉ាងយកចិត្ត ទុកដាក់តាមជំនាញ របស់ខ្លួន ដើម្បីតាមចាប់ជនដៃដល់ ដែលវាយសម្លាប់ជនជាតិ ជាមេការក្រុមហ៊ុនចិនសៀងហៃ កាលពីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចក្រុមហ៊ុន ក្នុងភូមិអូរ ព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តក្រចេះ បានបញ្ជាក់ថា ជនរងគ្រោះ ហុឺ តេកាំង អាយុ ៥៥ឆ្នាំ មានតួនាទី ជា មេការក្រុមហ៊ុន ត្រូវបាន ជនមិនស្គាល់មុខ វាយចំក្បាល បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២ ខែមករា កន្លងទៅនេះ ។
យ៉ាងណាក៏ដោយ សម្រាប់ មូលហេតុពិតប្រាកដ នៃការ វាយសម្លាប់បុរសជនជាតិរូប នេះ សមត្ថកិច្ចមិនទាន់ អាចបញ្ជាក់ពីមូលហេតុ នៅឡើយទេ ដោយស្ថិតក្នុងការស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួន ជនដៃដល់ជាមុនសិន ដែលបាននិងកំពុងវេស ក្រោយពេលធ្វើសកម្មភាពរួច ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល