CamNews

តារា 

ក្រុមតារា kpop Girl's Day នឹងចូលរួមការងារស្ម័គ្រចិត្តនៅប្រទេសថៃ នាពេលឆាប់ៗខាងមុខនេះ

ក្រុមតារា kpop Girl's Day នឹងសហការជាមួយ 'Plan Korea' សំរាប់សេវាកម្មការងារ ស្ម័គ្រចិត្តនៅក្នុង ប្រទេសថៃ នៅក្នុងឆ្នាំនេះ។







ភ្នាក់ងាររបស់ពួកគេ  DreamT Entertainment បាននិយាយនាថ្ងៃទី១៤ សីហា នេះថា៖  Girl's Day នឹងចាកចេញទៅកាន់ប្រទេសថៃ នៅថ្ងៃទី១៧ ដល់២១ សីហា ខាងមុខនេះ ជាឯកអគ្គរដ្ឋទូតតំណាង អង្គការឧបត្ថម្ភកុមារអន្តរជាតិ។ ពួកគេមានគំរោង ចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការការចុះឈ្មោះកំណើតរបស់ក្មេងស្រី និង យុទ្ធនាការសិទ្ធិ មនុស្សសំរាប់ក្មេងស្រី ។

Girl's Day បានចូលរួមក្នុងការងារស្ម័គ្រចិត្តនៅឯប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៣ និង​បានបរិច្ចាគ ប្រាក់ដែលបានមកពីការប្រគុំតន្ត្រី solo នៅថ្ងៃទី១៣ កក្កដា ទៅឲ 'Plan Korea' សំរាប់ យុទ្ធនាការការចុះឈ្មោះកំណើតរបស់ក្មេងស្រី។ 



ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖ allkpop 


Tags: Girl's Day kpop volunteer service