CamNews

តារា 

សុភ័ក្រ កុសុម៉ា ត្រូវគេទម្លាយថា មានស្នេហា​ជាមួយ​ស្រីដូចគ្នា ខណៈ​កំពុង​ច្រៀង​រាំ​សប្បាយ​នៅ​អូស្ត្រាលី

ភ្នំពេញ៖ បន្ទាប់ពីបានចូលជ្រក នៅក្នុងទ្រំផលិតកម្មថ្មី គឺផលិតកម្ម Relode music អតីតតារា
ចម្រៀងប្រចាំ ផលិតកម្ម រស្មីនាគមាស កញ្ញា សុភ័ក្រ កុសុម៉ា ហាក់ទទួលបានប្រជាប្រិយភាព
ឡើងវិញបន្តិចបន្តួច បើទោះបីជាបទចម្រៀងរបស់នាង នៅក្នុងផលិតកម្មថ្មីនេះ មិនទាន់លេច
ចេញជារូបរាង នៅឡើយនោះ ព្រោះកន្លងមក ប្រជាប្រិយភាពរបស់នាង ហាក់ស្ងប់ស្ងាត់ ខណៈ
នាងមិនទាន់រក បានទ្រនំផលិតកម្មណាមួយ ជ្រកនៅឡើយនោះ ។

ប៉ុន្តែបន្ទាប់ពីមានសញ្ញាថា តារាចម្រៀងស្រស់សោភារូបនេះ បានទ្រនំជ្រករួចមក គេសង្កេត
ឃើញថា ប្រជាប្រិយភាពរបស់ នាងហាក់កម្រើកឡើងវិញ ព្រោះគេបានឃើញបណ្តាញ សារ
ព័ត៌មានក្នុងស្រុកមួយចំនួន ចុះផ្សាយពីរឿងរ៉ាវរបស់នាង ជាបន្តបន្ទាប់ ដូច្នេះគេអាចសន្និដ្ឋាន
បានថា កញ្ញា សុភ័ក្រ កុសុម៉ា កំពុងតែស្ថិតក្នុង ចំណាប់អារម្មណ៍ របស់មហាជន និងបណ្តាញ
សារព័ត៌មានផងដែរ ។
ដោយឡែកថ្មីៗនេះ មានប្រភពចេញពី អ្នកនៅក្នុងចង្កោមសិល្បៈ និងអ្នកកៀកកិតស្និទ្ធស្នាល
ជាមួយស្រីស្រស់ សុភ័ក្រ កុសុម៉ា បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថា កញ្ញា កុសុម៉ា
កំពុងតែមាន ទំនាក់ទំនងស្នេហា ជាមួយមនុស្សស្រីដូចគ្នា ។ ប្រភពដដែលបានបន្តថា នារីម្នាក់
ដែលស្រឡាញ់កញ្ញា សុភ័ក្រ កុសុម៉ា តែងតែទៅជួបនាង នៅកន្លែងធ្វើការ គឺនៅក្នុងក្លឹបកម្សាន្ត
C2 ស្ទើររៀងរាល់ថ្ងៃ ។ មិនតែប៉ុណ្ណោះពួកគេ មានភាពស្និទ្ធស្នាល ជាមួយគ្នាយ៉ាងខ្លាំងទៀត
ផង ដូចមនុស្សប្រុសមនុស្សស្រី ដែលជាសង្សារនឹង គ្នាថ្មីថ្មោងអ៊ីចឹង.. ។

ប្រភពដដែលខាងលើ បានបន្ថែមទៀតថា នារីម្នាក់ដែលស្រឡាញ់ កុសុម៉ា មានរូបសម្រស់
ស្រស់ស្អាត និងជាកូនអ្នកមាន ទ្រព្យស្តុកទៀតផង ។ ព្រោះនារីរូបនោះ ជិះសុទ្ធតែរថយន្ត
ទំនើបៗ មកជួបកញ្ញា កុសុម៉ា ។ លើសពីនេះទៅទៀត នារីរូបនោះ ក៏បានឲ្យលុយ និងរបស់
របរមានតម្លៃ ទៅកញ្ញា កុសុម៉ា ទៀតផង ។

ប៉ុន្តែជុំវិញនឹងការបង្ហើបប្រាប់ ពីអ្នកនៅក្នុងចង្កោមសិល្បៈ ដែលស្និទ្ធស្នាលជាមួយ កញ្ញា
សុភ័ក្រ កុសុម៉ា ពីរឿងរ៉ាវដ៏រសើបមួយនេះ គេមិនទាន់ដឹងថា ពិតប្រាកដយ៉ាងណានោះទេ
ព្រោះនៅថ្ងៃទី ២ខែ កញ្ញា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង
តាមទូរស័ព្ទ ដើម្បីសុំការស្រាយបំភ្លឺពីស្រីស្រស់ សុភ័ក្រ កុសុម៉ា ដែរ ប៉ុន្តែលេខទូរស័ព្ទ
របស់នាង មិនអាចទាក់ទងបាន ខណៈដែលគេដឹងថា នាងកំពុងច្រៀងរាំ យ៉ាងសប្បាយនៅ
លើទឹកដី អូស្រ្តាលី ជាច្រើនខែទើប ត្រឡប់មកវិញ ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sopheak kosomak