CamNews

តារា 

គ្រាន់តែរួប X-Rays របស់ស្រីស្អាតជំនាន់មុន Marilyn Manroe មានគេអោយថ្លៃដល់ទៅ ២៥០០០ ដុល្លារ

តើទស្សនិកជន គិតថានឹងអោយថ្លៃប៉ុន្មានដែរ សំរាប់រូបភាពរបស់ស្រីស្អាត ដ៏ល្បីល្បាញម្នាក់
កាលពីអតីតកាល ដែលគេបានស្គាល់នាងថា Marilyn Manroe? ហើយរូបនោះមិនមែនជារូប
រាងកាយដ៏សិចស៊ីរបស់នាងឡើយ ហើយក៏ជារូបចំលែកម្យ៉ាងផងដែរ ដែលគ្មានអ្វីគួរអោយចង់
មើលសោះ តែហេតុអ្វីបានជាមាន អ្នកអោយតំលៃដល់ទី ២៥០០០ ដុល្លារ?



ជាការពិតណាស់ បុរសម្នាក់នៅអាមេរិច ទើបតែចំណាយប្រាក់ ២៥៦០០ ដុល្លារដើម្បីទិញរូប
ថតសខ្មៅ X-Rays ឆ្អឹងរបស់ស្រីស្អាត Marilyn Manroe ។ បើតាមម្ចាស់រូបថត ដែលបានយក
មកដាក់ដេញថ្លៃនៅឯ Julien Aucition House នោះបានអោយដឹងថា រូបថត X-Rays នេះគឺថត
ពេលដែលនាង មានអាយុ ៣៦ ឆ្នាំ ដែលជាភ័ស្តុតាងបញ្ជាក់ថា នាងពិតជាបានវះកាត់កែកុន
សម្រស់របស់នាងមែន ។

Marilyn Monroe, Plastic Surgery, X-Ray, Auction

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុន វិក័យប័ត្របង់ប្រាក់ ថ្លៃកែសម្ផស្សរបស់ស្រីស្អាត
Marilyn Manroe ក៏ត្រូវបានគេដាក់ដេញថ្លៃផងដែរ ហើយបានធ្វើអោយពិភពលោកភ្ញាក់ផ្អើល
យ៉ាងខ្លាំងថា នារីដែលត្រូវបានគេយកមកធ្វើជានិមិត្តរូប នៃសម្រស់នោះគឺបានធ្វើការវះកាត់
កែសម្ផស្សសោះ ៕ 

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star entertainment hollywood actor actress marilyn manroe