តារាសំដែងស្រី នាង Berenice Marlohe ដែលជាកូនកាត់ខ្មែរ បារាំង នឹងបង្ហាញខ្លួននៅក្នុង
ខ្សែភាពយន្ដថ្មីរបស់ហូលីវូដ ដែលនឹងត្រូវចាប់បញ្ចាំងនៅចុងឆ្នាំនេះ។
មានស្រុកកំណើត និងរស់នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង នាង Berenice Marlohe កូន
កាត់ខ្មែរបារាំង កំពុងត្រូវបានប្រជាជនខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលចុងក្រោយនេះ។
ដោយសារតែនាង មានវត្តមាននៅក្នុងរឿង 007 James Bond របស់ហូលីវូដ ដែលគ្រោងនឹង
ចាប់បញ្ចាំងនៅប៉ុន្មានខែខាងមុខ។
Berenice Marlohe បានក្លាយជាតារារបស់ហូលីវូដតាមរយៈការថតរឿង 007 James Bond
ទី២៣ ដែលមានចំណងជើងថា Skyfall នៅក្នុងឆ្នាំ២០១២។ នៅក្នុងរឿង Skyfall នេះ តារា
សំដែង Berenice Marlohe ដើរតួជាតួអង្គ មានឈ្មោះថា Severine។
Berenice Marlohe (ឆ្វេង) ពិតជាស្រស់ស្អាត
ជាមួយនឹងរូប រាង និងត្រេមុនបែបពួកប៉ែកអឺរ៉ុប ដែលដាច់ឆ្ងាយពីបណ្តាជាតិសាសន៍នៅ
អាស៊ីនោះ តែគេបានដឹងថា Berenice Marlohe គឺមានឈាមជ័រពាក់កណ្តាលនៅតំបន់អាស៊ី។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ spero/YT