CamNews

តារា 

នៅមិនប៉ុន្មានថ្ងៃទៀតទេ គូស្នេហ៍ខុសជំនាន់មួយគូនេះ នឹងចូលរោងការជាមួយគ្នាហើយ

ថៃ ៖ កាន់ដៃគ្នាស្រលាញ់គ្នាជាសង្សារអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតគូស្នេហ៍ខុសជំនាន់របស់ នាង Warattaya Nilkuha និងលោក Put Puttichai និងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ នេះហើយ ។ 

ពេលវេលាកន្លងមកជាច្រើនឆ្នាំ យើងសង្កេតឃើញថា ទោះបីជានាង Warattaya Nilkuha មានវ័យច្រើនជាង លោក Put Puttichai ប៉ុន្តែស្នេហារបស់អ្នកទាំងពីរតែងតែមានភាពផ្អែមល្អែម ច្រើនជាងការចម្រូងចម្រាសគ្នា ។ 

លោក Put Puttichai ភាគច្រើនតែងតែបង្ហាញក្តីស្រលាញ់ និងការឲ្យតម្លៃទៅកាន់នាង Warattaya Nilkuha រហូតធ្វើឲ្យតារាស្រីរូបនេះដាក់ចិត្តដាក់កាយ ហ៊ានផ្ញើរបេះដូងជាមួយនិងអនាគតស្វាមីរូបនេះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: warattaya nilkuha put puttichai