(ឥណ្ឌា)៖ បុរសជនជាតិឥណ្ឌាម្នាក់ បានស្នើសុំតុលាការសម្រេច ឲ្យខ្លួនអាចលែងលះប្រពន្ធ បន្ទាប់ពីត្រូវនាងចំអកឲ្យថា ជាដំរីធាត់ហើយចៅក្រម ក៏បានយល់ព្រមតាមសំណើ របស់ជននោះ។ តុលាការនៅរដ្ឋញូវដេលី បានលើកឡើងថា ការល លេងចំអកឲ្យប្តីបែបនេះ ចាត់ទុកដូចជា ការមើលងាយគ្នា និងអាចប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ហើយក៏សម្រេច ឲ្យបុរសជាប្តីអាចលែងលះប្រពន្ធ បានដោយស្របច្បាប់។
បុរសវ័យ៣៥ឆ្នាំ ជាអ្នកជំនួញម្នាក់ មិនត្រូវបានគេបញ្ជាក់ អត្តសញ្ញាណឲ្យដឹងរូបនេះ ត្រូវបានប្រពន្ធហៅជាភាសាឥណ្ឌាថា Mota Hathi ដែលមានន័យថា Fat Elephant ឬដំរីធាត់ ដោយនាងឃើញប្តីមានទម្ងន់ ដល់ទៅ២២០ផោន ប្រហែលនឹង១០០គីឡូក្រាម ហើយស្ត្រីជាប្រពន្ធ ក៏និយាយដែរថា ប្តីដែលធាត់ខ្លាំងបែបនេះ ពិបាកផ្តល់សេចក្តីសុខ សម្រាប់ជីវិតផ្លូវភេទណាស់ ប៉ុន្តែទោះជាយ៉ាងណា ក៏ចៅក្រមបានសម្រេចឲ្យអ្នកទាំងពីរ លែងលះគ្នាទៅហើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី