CamNews

តារា 

Shin Min-Ah និង Lee Seung-Gi ចាប់​ដៃ​គ្នា​ថត​រឿង​ខ្មោច​ថ្មី «កញ្ជ្រោង​កន្ទុយ​៩»

កូរ៉េ៖ កំពូលតារាសម្ដែងស្រីដែលល្បីពេញពិភពរឿងភាគរបស់កូរ៉េ នាង Shin Min-Ah នៅពេលនេះ បានបង្ហាញវត្តមានជាថ្មី នៅក្នុងរឿងខ្មោច ព្រឺព្រួចវិញម្ដង ក្រោមចំណងជើងថា «Gumiho ឬ The Nine-tailed Fox ឬកញ្ជ្រោងបន្ទុយ៩»។

នៅក្នុងរឿងថ្មីនេះ នាង Shin Min-Ah បាប់ដៃជាមួយនឹងប្រុសស្អាត Lee Seung-Gi ដែលជាតារាប្រុសកំពុងតែល្បីនៅក្នុង ប្រទេសកូរ៉េ។ កំពូលតារាសម្ដែងទាំងពីរនាក់នេះ ធ្លាប់តែល្បីឈ្មោះនៅក្នុងរឿងបែបមនោសញ្ចេតនា ស្នេហា កម្សត់ និងបែបកំប្លែង ប៉ុន្តែមកដល់ពេលនេះ ត្រូវដើរតួរនៅរឿងបែបខ្មោច រន្ធត់វិញម្ដង។

Gumiho ឬ The Nine-tailed Fox ឬបិសាច កញ្ជ្រោងបន្ទុយ៩ ជារឿងព្រេងនិទានសម្រាប់បណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី មានចិន និងជប៉ុនជាដើម ប៉ុន្តែនៅពេលនេះ ត្រូវបានកូរ៉េយកមកថតជាភាពយន្តវិញម្ដង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea