CamNews

តារា 

នាង kanomsompond ថត Pre-wedding ប្លែកខុសពីតារាដទៃ ប៉ុន្តែគួរឲ្យចាប់អារម្មណ៏ខ្លាំង កូនកំលោះវិញកប់!

ព័ត៌មានកំសាន្ត ៖ ក្រោយពីភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុនរួចមកហើយ តារាសម្តែងថៃមុខស្លូតនាង kanomsompond និងគូដណ្តឹងបាននាំគ្នាថត ថត Pre-wedding ដែលមានសភាពប្លែកខុសពីតារាដទៃ ប៉ុន្តែគួរឲ្យចាប់អារម្មណ៏ខ្លាំង ។ 

ដោយយោងតាមរបាយការណ៏ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីថ្ងៃភ្ជាប់ពាក្យតារាថៃមុខស្លូតនាង kanomsompond បានស្លៀកពាក់ឈុតប្រពៃណីថៃ ចំណែកឯថ្ងៃថត Pre-wedding គឺសម្លៀកពាក់រ៉ូបធម្មតាៗនោះទេ ។ 

រីឯភាពខុសប្លែកពីចំពោះការថត Pre-wedding របស់តារាស្រីរូបនេះគឺ មិនមែនមានតែវត្តមានរបស់កូនកំលោះនិងកូនក្រមុំទេ ប៉ុន្តែគឺមានវត្តមានរបស់គ្រួសារទាំងសងខាងដែលបានចូលរួមថតជុំគ្នា ពិតជាសប្បាយលក្ខណៈគ្រួសារតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា គូដណ្តឹងរបស់នាង kanomsompond គឺជាសេដ្ឋីម្នាក់ដែលមានឈ្មោះល្បីគួរសមនៅក្នុងស្រុកថៃ ប៉ុន្តែប្រភពដើមមិនបានបញ្ជាក់ពីនាមត្រកូល ឬ ប្រវត្តិណាមួយឲ្យមហាជនបានស្គាល់នោះឡើយ ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook