CamNews

តារា 

ស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលត្រូវបានតែងតាំងជាអភិបាលខេត្ត

កោះកុង ៖ យោងតាមការបង្ហោះរបស់ ឯកឧត្តម ហ៊ុយ វណ្ណៈ បានឲ្យដឹងថា "ចាប់ពីថ្ងៃនេះ អភិបាលខេត្តថ្មីជាស្ត្រី នឹងត្រូវរវល់ទទួលទូរស័ព្ទអ្នកសារព័ត៌មានបន្តបន្ទាប់ហើយ! សារព័ត៌មានជាច្រើនចង់សរសេរ Profile ភាពលេចធ្លោរបស់អភិបាលស្ត្រីវ័យក្មេង ដើម្បីជាការលើកទឹកចិត្តដ៏ធំធេង និងដោយកិត្តិយស!" ឯកឧត្តម បានបន្តទៀតថា "ប្រហែលគាត់ លោកជំទាវ មិថុនា ភូថង គឺជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាយើងហើយដែលត្រូវបានតែងតាំងជាអភិបាលខេត្ត! ពិតណាស់ កិច្ចការតូចៗធ្វើបានល្អ ទើបរំពឹងទទួលកិច្ចការខ្ពង់ខ្ពស់បាន។ ដូច្នេះ ពិតជាត្រូវតែអបអរសាទរ សូមជូនពរសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច" ។ 

នៅក្នុងនោះផងដែរ ព្រះរាជកិច្ចដែលសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងអភិបាលខេត្តតែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលនៃគណះអភិបាលខេត្តកោះកុង ។ 

អាចនិយាយបានថា អ្នកស្រី មិថុនា ភូថត គឺជាអភិបាលស្ត្រីវ័យក្មេង និងគួរឲ្យស្រលាញ់គោរពទៀតផង ៕








ដោយ ៖ គន្ធា


Tags: Local news Social news