(ហ្ស៊ីមបាវ៉េ)៖ ស្ទើរតែមិនចង់ជឿថា បុរសវ័យចំណាស់ ពិការភ្នែកម្នាក់ បែរជាត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ដោយល្បួងនាងតូច ឲ្យទៅកាន់អាគារស្នាក់នៅរបស់ខ្លួន ហើយក៏សម្រាតក្មេងស្រី រួចរំលោភតែម្តង។
នៅថ្ងៃកើតហេតុ ក្មេងស្រីកំពុងរត់លេងក្បែរផ្ទះ បុរសចំណាស់ ឈ្មោះ Ndawana Phinias Ndlovu អាយុ៧៦ឆ្នាំ ហើយរឿងនេះបែកការណ៍ នៅពេលដែលសាច់ញាតិ ក្មេងស្រីរងគ្រោះដើរចូលបន្ទប់ដេក ក៏ស្រាប់តែឃើញ Ndlovu កំពុងប្រព្រឹត្ត ទង្វើរំលោភនាងតូចទាំងងងើល ទើបប្រញាប់ទូរស័ព្ទប្តឹងប៉ូលិស ឲ្យមកចាប់ខ្លួនជននេះភ្លាមៗដែរ។
ចៅក្រមបានសម្រេច ឲ្យសមត្ថកិច្ចបញ្ជូនជនជាប់ ចោទរូបនេះ ទៅមន្ទីរពេទ្យព្យាបាលសុខភាពផ្លូវចិត្តសិន មុននឹងបន្តដំណើរការនីតិវិធី របស់តុលាការ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង