CamNews

តារា 

ដើមទ្រូងដ៏ចម្លែកផ្អើល ពិភពតារាហូលីវូដ

តារាភាពយន្តស្រី Kaitlyn Leeb បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយ នៅពេលដែលនាង
បង្ហាញ
ខ្លួនជាមួយនឹងដើមទ្រូងដ៏ចម្លែកនៅក្នុងពិធី Comic-Con ដែលប្រារព្ធឡើងនៅ
San Diego កាល
ពីចុងសប្តាហ៍មុន។

Kaitlyn Leeb ស្លៀកសំពត់រ៉ូបពណ៌ក្រហមបែបចំហ បង្អួតនូវដើមទ្រូងក្លែងក្លាយមួយដែលមាន
សុដន់ដល់ទៅបី។ នេះគឺជាការបង្កើតរូបភាពថ្មីមួយរបស់ Kaitlyn Leeb ក្នុងខ្សែភាពយន្ត Total
Recall ដែលជិតនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។

Kaitlyn Leeb

Total Recall គឺជាខ្សែភាពយន្តបែបស្រមើស្រមៃ ដែលនិយាយអំពីពិភពលោកក្នុងពេលអនាគត
ជាមួយនឹងការវាយប្រយុទ្ធគ្នារវាងប្រទេសពីរគឺ Euromerica (ពីមុនគឺអាមេរិចខាងជើង និងអឺរ៉ុប)
និង New Shanghai (ពីមុនជាប្រទេសចិន និងប្រទេសនៅអាស៊ីអាគ្នេយ៍)។ ក្នុងខ្សែភាពយន្តនេះ
គេចង់និយាយពីកម្មករធ្វើការក្នុងរោងចក្រកែច្នៃមួយ ត្រូវបានគេសង្ស័យថាជាចារបុរស ក្នុងពេល
ដែលបុរសម្នាក់នោះមិនបានដឹងខ្លួនថាស្ថិតនៅខាងណាក្នុងការប្រយុទ្ធគ្នានេះទេ។ ក្រោយពីមាន
បញ្ហាខ្លះនៅតំណាក់កាលដំបូង គាត់ក៏បានជួប និងសហការជាមួយនារីវ័យក្មេងម្នាក់ ដើម្បីអនុវត្ត
នូវផែនការផ្លាស់ប្តូរពិភពលោកដ៏ច្របូកច្របល់នេះ។


ខ្សែភាពយន្តនេះមានការចូលរួមសម្តែងពីសំណាក់តារាភាពយន្តល្បីៗដូចជា Colin Farrell, Kate
Beckinsale, Jessica Biel, Bryan Cranston, John Cho និង Bill Nighy៕

ដោយ៖ សិលា
ប្រភព៖ 24h

 



Tags: chest of bizarre Hollywood Kaitlyn Leeb entertainment star