CamNews

ភាពយន្ត 

ជួបជាមួយនឹង Superhero កំណាចដែលនឹងបំផ្លាញភពផែនដីក្នុងរឿង “BrightBurn”

កំសាន្ត ៖ កាលពីប៉ុន្មានខែមុនផលិតកម្ម Sony Pictures បានប្រកាសចេញនៅឈុត Trailer របស់ខ្សែភាពយន្តមួយដែលមានចំណងជើងថា “BrightBurn” ដែលបានធ្វើអោយទស្សនិកជនជាច្រើនអន្ទះសារក្នុងការចង់ទស្សនានូវខ្សែភាពយន្តមួយនេះ។ អ្វីដែលជាចំនុចគួរអោយចាប់អារម្មណ៌ខ្លាំងពីរខ្សែភាពយន្តមួយនេះគឺ ទស្សនិកជនជាច្រើនបានសង្គេតឃើញនូវភាពយន្តស្រដៀងគ្នានៃការចាប់កំណើតរបស់តួអង្គក្នុងខ្សែភាពយន្ត “BrightBurn” នេះ។

រឿង “BrightBurn” និយាយពីក្មេងម្នាក់ដែលបានធ្លាក់ពីលើមេឃមកកាន់ភពផែនដី ដែលត្រូវបានប្តីប្រពន្ធមួយគូរើសយកមកចិញ្ចឹមទុកជាកូនកូនបង្កើតរបស់ខ្លួន។ ប៉ុន្មានឆ្នាំក្រោយពីធំដឹងក្តី ខែល (Kyle) បានស្វែងរកឃើញថាខ្លួនមាននូវកំលាំងពិសេសដែលមនុស្សជាច្រើនមិនមាន។ តែសំនួរដែលទស្សនិកជនចង់ដឹងនោះគឺ តើ ខែល (Kyle) ដែលជាក្មេងធ្លាក់ពីលើមេឃម្នាក់នេះនឹងប្រើនូវកំលាំងពិសេសរបស់គេក្នុងផ្លូវល្អ ឬយ៉ាងណា?

“BrightBurn” ជាខ្សែភាពយន្តមួយដែលបង្ហាញនូវឈុតរន្ធត់ និងភ័យខ្លាចជាច្រើន ជាហេតុធ្វើអោយខ្សែភាពយន្តមួនហាមមិនអោយទស្សនិកជនដែលមានអាយុក្រោម១៨ឆ្នាំ ឬមានជំងឺឬបញ្ហាខ្សោចបេះដូងទស្សនានោះទេ។ ចង់ដឹងថាតើនឹងមានអ្វីកើតនៅពេលដែរក្មេងម្នាក់ទទួលបាននៅកំលាំងដ៏ខ្លាំងក្លា តែបែរជាមានបំណងក្នុងការបំផ្លាញពិភពលោកទៅវិញ កុំភ្លេចទៅទស្សនាខ្សែភាពយន្ត “BrightBurn” នៅរោងភាពយន្តនាថ្ងៃទី២៤ ខែមិថុនានេះ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article