កំសាន្ត ៖ ពេលនេះលោក Rowan Atkinson ដែលយើងស្គាល់ថាជា Mr. Bean បានត្រឡប់មកវិញហើយជាមួយនឹងវគ្គទី៣នៃស៊េរីរឿង Johnny English ។
ជាមួយវគ្គថ្មីដែលមានចំណងជើងថា Johnny English Strikes Again ធានាថានឹងមិនធ្វើឲ្យខកបំណងអ្នកទស្សនាឡើយ។ ដូចដែលយើងបានដឹងរួចមកហើយថាលោក Rowan Atkinson ជាតារាសម្តែងពូកែខាងកំប្លែងដ៏ល្បីល្បាញមួយ ដូច្នេះមិនចម្លែកចិត្តនោះទេដែលរឿងនេះធ្វើឲ្យអ្នកសើចចុកពោះនោះ។ ជាការល្អពីព្រោះរឿងនេះនឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី៨ តុលានេះតទៅហើយ ថែមទាំងជាថ្ងៃបុណ្យឈប់សម្រាកថែមទៀតផង កុំនៅចាំយូរនាំបងប្អូនមកទស្សនានៅក្នុងរោងភាពយន្តទាំងអស់គ្នា។
បែរមកនិយាយពីវគ្គថ្មីនេះវិញ ក្រោយពីការវាយប្រហារលើអ៊ីនធើណិត បានបញ្ចេញអត្តសញ្ញាណភ្នាក់ងារគិញសម្ងាត់នៅអង់គ្លេស Johnny English ត្រូវបង្ខំចិត្តចេញពីការចូលនិវត្ត ដើម្បីរកមេក្លោងលួចយកទិន្នន័យទាំងនោះ មិនថាយ៉ាងណាឬក៏វិធីណា Johnny English មិនដែលធ្វើឲ្យបរាជ័យនោះទេ។
ចុចទីនេះដើម្បីទស្សនា trailer
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited
សម្រាប់អ្នកដែលចូលចិត្តខ្សែភាពយន្តបែប action លាយឡំជាមួយនឹង drama ហើយជាពិសេសនោះគឺការប្រណាំងឡានយ៉ាងស្វិតស្វាញរវាង...
ខ្សែភាពយន្ត “អេធីអឹមខូច ស្នេហាអ៊ែរុឺ” ឬ ATM ជាខ្សែភាពយន្តមនោសញ្ចេតនាបែបកំប្លែងថ្មីមួយដែលនឹងមកដល់គ្រប់រោងភាពយន្ត...
ដូចដែលអ្នកទាំងអស់គ្នាបានស្គាល់មកហើយខ្សែភាពយន្ត Terminator ដែលបានចេញតាំងតែពីឆ្នាំ1984មកម្លេះ...
ថ្ងៃឈប់សម្រាកសម្រាប់អ្នកដែលមិនមានដំណើរកំសាន្តទៅកន្លែងណាអាចមកទស្សនារឿងចេញថ្មីដែលមានចំណងជើងថា “សៀវភៅកំណត់ហេតុខ្មោច“ ...
អ្នកណាដែលមិនចូលចិត្តទស្សនាខ្សែភាពយន្តចារនារីការពារយុត្តិធម៌នោះ។ ថ្មីៗនេះផលិតកម្ម Sony Pictures បានធ្វើអោយពិភពលោកភ្ញាក់ផ្អើកជាមួយ...