CamNews

ប្លែកៗ 

មន្ត្រី​រដ្ឋ​បាល​ក្រសួង​មហា​ផ្ទៃ ព្រលះ​​រូបភាព​​អាក្រាត​​លើ Twitter ត្រូវ​​បណ្តេញ​​ចេញ​​ពី​​ការ​ងារ

(បរទេស)៖ បុគ្គលិកក្រសួងមហាផ្ទៃម្នាក់ នៅប្រទេស Belgium បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងលែងរូបអាក្រាតកាយជាច្រើនប៉ុស្តិ៍ បង្ហោះចូល Twitter របស់ខ្លួន។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ Belgium និយាយថា នារីជាបុគ្គលិករូបនេះជាអ្នករដ្ឋបាល ហើយក៏ត្រូវបណ្តេញចេញដែរ ក្រោយពីចែកចាយរូបអាក្រាតរបស់ខ្លួន លើបណ្តាញសង្គម តែមិនមានការបញ្ជាក់អត្តសញ្ញាណឲ្យដឹងទេថា នាងឈ្មោះអីគ្រាន់តែនាង គឺជាបុគ្គលិករដ្ឋបាល ដែលធ្វើការអស់រយៈពេល ១០ឆ្នាំមកហើយ។

រូបភាពអាក្រាតកាយរបស់បុគ្គលិកស្រីនេះ បង្ហាញពីនាងកំពុងថតនៅឯជណ្តើរយន្ត និងនៅឯការិយាល័យប្រតិបត្តិ របស់ក្រសួង ហើយនាងក៏ចែកចាយរូបភាពជាមួយមិត្តភក្តិទៀត ធ្វើឲ្យមហាជនក៏ដូចជាខាងស្ថាប័នប្រតិកម្មខ្លាំង ដែលនាំឲ្យប៉ះពាល់សីលធម៌របស់មន្ត្រីរដ្ឋឯទៀត ប៉ុន្តែបុគ្គលិកស្រីរូបនេះតវ៉ាដោយលើកឡើងថា វាជារឿងឯកជនរបស់នាង មិនពាក់ព័ន្ធការងាររដ្ឋទេ។ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតករណីនេះបន្ថែមទៀត៕

http://i.imgur.com/uaC0mrU.png?pixabay

រូបតំណាង

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news