CamNews

គ្រោះថ្នាក់ 

បុរស​វ័យ​ក្មេង​ដាច់​ចិត្ត​សម្លាប់​ខ្លួន ព្រោះ​ខ្លាច​ឪពុក​ម្តាយ​រក​រឿង ខណៈ​បើក​រថយន្ត​ថ្មី​ជួប​គ្រោះ

(អង់គ្លេស)៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅប្រទេសអង់គ្លេស គឺបុរសវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ បានសម្រេចចិត្តចងកធ្វើអត្តឃាត បន្ទាប់ ពីភ័យខ្លាចឪពុកម្តាយ ស្តីបន្ទោស ក្រោយពីកើតឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរថយន្តដ៏ថ្មីស្រឡាងរបស់ខ្លួន រងការខូចខាតយ៉ាងដំណំ។

នៅថ្ងៃកើតហេតុ Ruslan Gutu បានផ្ញើសារប្រាប់ម្តាយថា គេមិនត្រឡប់មកផ្ទះទេយប់នេះ រីឯនាង Athena La ជាមិត្តស្រីបានប្រាប់ប៉ូលិសថា មិត្តប្រុសនាងមានអារម្មណ៍ ភ័យខ្លាច បន្ទាប់ពីកើតរឿងហេតុរថយន្តបុកគ្នា ហើយមិនចង់ប្រាប់បញ្ហានេះ ទៅឪពុកម្តាយទេ ។ ក្រោយ​មក Gutu បានសុំឲ្យនាងរកខ្សែ និងថ្នាំឲ្យ ប៉ុន្តែខ្លួនក៏ប្រាប់មិត្តប្រុសវិញថា កុំធ្វើអីល្ងង់ពេក តែគេក៏ចាកចេញពីនាងថាទៅផ្ទះ។

សាកសពបុរសរងគ្រោះ ត្រូវបានគេប្រទះឃើញ នៅលើដើមឈើមួយ ដែលពីដំបូងសាក្សីនិយាយថា គាត់មើលពីចម្ងាយស្មានថា ជាតុក្កតា តាមពិតជាសាកសពបុរស សោះទើបប្រញាប់រាយការណ៍ ទៅប៉ូលិសឲ្យមកកាន់កន្លែងកើតហេតុ ហើយបន្ទាប់ពីធ្វើកោសលវិច័យ្យរួច សមត្ថកិច្ចក៏ប្រគល់សពទៅឲ្យឪពុកម្តាយគេ ធ្វើបុណ្យ ប៉ុន្តែគ្មាននរណាម្នាក់ ត្រូវចាប់ខ្លួនពីករណីនេះទេ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news