មានទស្សនិកជន ជាច្រើន មានចំងល់ ជាខ្លាំង ជាមួយនិង ការត្រឡប់ មកវិញរបស់ ក្រុមចំរៀងនារី SNSD ។ មានពាក្យ ចចាអារ៉ាម ជាច្រើន បានផុសឡើង ថាពួកនាង នឹងចេញបទថ្មី នៅខែនេះ ខែ នោះ តែខាងផលិតកម្ម បានបដិសេធ ថាវាមិនមែន ជាការពិតទេ ។
តែថ្ងៃនេះ Mnet បានបញ្ចេញ ព័ត៌មានមួយ ដែលធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល ជាខ្លាំង ជាមួយ និង ព័ត៌មាន នៃការ ត្រឡប់ មកវិញ របស់ក្រុម SNSD ។ នៅក្នុងព័ត៌មាន នោះបាន និយាយថា ក្រុម SNSD នឹងត្រឡប់ មកវិញ នៅថ្ងៃទី ៣០ ខែមករា ជាមួយនិង បទថ្មី ស្ទីលថ្មី របស់ពួកនាង ស្របពេល ជាមួយ ថ្ងៃដែល PSY ចេញបទ ថ្មីដែរ ។
តែខាង ផលិតកម្ម មិនទាន់ បានប្រកាស អ្វីអោយបាន ពេញលេញ នៅឡើយទេ តែយ៉ាងណាក្តីយើង អាចទស្សនា វីដេអូខ្លី មួយដែល គេជឿថា ជាបទថ្មី របស់ពួកនាង ដែលគេថតបាន ពី Concert ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14