CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ទទួលស្គាល់ថា មានគ្រូពេទ្យមួយចំនួនគ្មានក្រមសីលធម៌ គិតលុយជាធំ

(ភ្នពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងទទួលស្គាល់ថា មានគ្រូពេទ្យមួយចំនួនគ្មានក្រមសីលធម៌ គិត លុយជាធំ និងសម្តីអាក្រក់ ដាក់អ្នកជំងឺ តែក៏នៅមានគ្រូពេទ្យជាច្រើនទៀតមានសេចក្តីថ្លៃថ្នូរ។

នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីអញ្ជើញជាធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សម្តេចតេជោ បានថ្លែងថា «យើងត្រូវទទួលស្គាល់ថា គ្រូបពេទ្យយើងគឺនៅមានចំណុចខ្វះខាតខ្លះៗ ប៉ុន្តែទន្ទឹមនិងនេះគឺគ្រូពេទ្យយើង រវល់មមារញឹកត្រូវនៅប្រចាំការរាល់ថ្ងៃ ដែលមានការលះបង់ មានក្រមសីលធម៌ និងទទួលខុសត្រូវគួរឲ្យកោតសរសើរ។ ប៉ុន្តែមានគ្រូ ពេទ្យមួយចំនួនតូចគ្មានក្រមសីលធម៌ គិតតែពីលុយជាធំ។ មិនត្រូវឲ្យគ្រូពេទ្យអាក្រក់ទាំងនោះបំផ្លាញមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យល្អ។  ត្រូវជួយដះតឿនអប់រំគ្នា ហើយត្រូវរក្សាភាពថ្លៃថ្នូរ»

បើតាមសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា មានគ្រូពេទ្យជាង ២ម៉ឺននាក់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh