ភ្នំពេញ៖ ស្រ្តីម្នាក់ ជាប់ចំណាត់ថ្នាក់ខាងដើរឆបោក លុយកាក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ២៥ខេត្ត-ក្រុង ត្រូវបានជនរងគ្រោះចាប់បាន នៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីប្រើល្បិចចូលទៅរកកុំម្ម៉ង់ទិញ ឥវ៉ាន់ នៅផ្ទះកាត់ដេរវាំងនន ហើយបន្លំលួច ipad ម្ចាស់ផ្ទះ តាមទាន់ ចាប់បាននាំទៅប្រគល់ឲ្យប៉ូលីសប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទី រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះកាត់ដេរ លក់វាំងនន តាមផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ចេង ប៊ែរ ហៅហុង វួយ ភេទស្រី អាយុ៣២ឆ្នាំ កូនកាត់ខ្មែរ-ថៃ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្រុកស្រែអំបិល ខេត្តកោះកុង ជាមុខសញ្ញាចាស់ ជំនាញខាងដើរឆបោក យកទ្រព្យសម្បត្តិនិងលុយកាក់ បងប្អូនប្រជាពលរដ្ឋ និងតាមហាងលក់ដូរ ២៥ខេត្ត-ក្រុងទៅហើយ ។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កន្លងមកសមត្ថកិច្ច ក្រុងភ្នំពេញក៏ធ្លាប់ចេញ សេចក្តីប្រកាសតាមស្វែងរក ចាប់ឃាត់ខ្លួនស្រ្តីជនសង្ស័យនេះដែរ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកស្រ្តីជនសង្ស័យ ប្រើល្បិចតាំងខ្លួន ជាអ្នកមានមុខមានមាត់ ប្រាប់តាមបណ្តាហាងលក់ទំនិញ មួយចំនួនថារូបគេជាប់រវល់រៀបការកូន រៀបការក្មួយ រវល់នេះរវល់នោះ ការកូនក្មួយមិនចេះអស់ ហើយយកឥវ៉ាន់គេហើយគេចខ្លួនបាត់ ពីកន្លែងមួយទៅកន្លែង ពីខេត្តមួយទៅខេត្តមួយ ហើយកើកចុងក្រោយ កាលពីព្រឹកថ្ងទី១៦ ខែតុលា ឆ្នាំ២០១៥កន្លងមកថ្មីៗនេះ ជនសង្ស័យធ្វើដំណើរតាមរថយន្តតាក់សុីម៉ែត្រ មករកទិញវាំងនន សម្រាប់រៀបការកូន នៅហាងគឹមហេង លក់វាំងនន ផ្ទះលេខ៣០៨ ផ្លូវសហព័ន្ធរុស្សីក្បែរស្តុប២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយប្រើល្បិច ឲ្យបុគ្គលិក ចូលទៅយកឆ្នាំងសាកទូរស័ព្ទ ចេញមកវិញ ជនសង្ស័យលួចយកipad ទៅបាត់ ។
បើតាមសម្តីេជនរងគ្រោះ ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ២៩ឆ្នាំ ម្ចាស់ហាងលក់វាំងនន ស្នាក់នៅផ្ទះខាងលើ បានឲ្យដឹងថា បន្ទាប់ពីដឹងថា ជនសង្ស័យលួចយកipad ទៅបាត់ភ្លាម តាមភ្លាម រហូតដល់រកឃើញកន្លែង ជនសង្ស័យយកទៅបញ្ចាំដើម្បីយកទៅលេងល្បែង ដែលហាងទីតាំងនៅផ្សារកណ្តាល ខណ្ឌដូនពេញ ហើយបានលួស យកមកវិញ ហើយចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យមកយកវាំងនន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៧ ខែតុលា រួចនាំទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាប ចាត់ការទៅតាមនិតិវិធី ។
ផ្នែកទៅលើបណ្តឹងរបស់ជនរងគ្រោះ ស្រ្ត៏ឆបោកខាងលើ ត្រូវបានឃាត់ខ្លួននៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល