(គុយវែត)៖ គួរឲ្យអស្ចារ្យណាស់ ដែលក្មេងស្រីដ៏តូចអាយុ៥ឆ្នាំម្នាក់ នៅប្រទេសគុយវែត បានសុំឪពុករបស់ខ្លួន ឲ្យទិញរថយន្ត Mercedes ដ៏ថ្មីសន្លាងមួយគ្រឿង ជូនជាកាដូដល់អ្នកគ្រូ ដែលធ្វើឲ្យជីវិតនាងតូចបានស្រស់ថ្លាឡើងវិញ បន្ទាប់ពីម្តាយស្លាប់ទៅ។
ក្មេងស្រី Noor Al Faris ចង់អរគុណអ្នកគ្រូជាទីស្រឡាញ់ ឈ្មោះ Nadia ដែលខិតខំបង្រៀនខ្លួន អស់រយៈពេលដ៏យូរមកនេះ ពិតជាធ្វើឲ្យនាងតូចមានអារម្មណ៍ស្រស់ថ្លាឡើងវិញ ក្រោយពីខូចចិត្ត ព្រោះតែម្តាយចែកឋានទៅ Faris ក៏លួងលោមឪពុក ឲ្យទិញរថយន្តមួយគ្រឿង ទុកជាកាដូជូនអ្នកគ្រូ នៅថ្ងៃបញ្ចប់ការសិក្សា ដោយឪពុកក្មេងស្រីបាន ជិះរថយន្តមកចតខាងក្រៅ របងសាលាហើយ Faris បានឈររង់ចាំអ្នកគ្រូ ដើម្បីធ្វើឲ្យនាងភ្ញាក់ផ្អើល ។
ចំណែកឯអ្នកគ្រូ Nadia ពិតជារីករាយណាស់ ដែលកូនសិស្សដ៏តូចនេះប្រគល់រថយន្ត ដ៏ស្រស់ស្អាតមួយគ្រឿង ធ្វើជាកាដូជូននាង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង