(រុស្ស៊ី)៖ កូនប្រុសមហាសេដ្ឋីម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីសម្លាប់ម្តាយបង្កើត នៅក្នុងបន្ទប់សណ្ឋាគារមួយ ព្រោះខឹងស្ត្រីជាម្តាយនោះ មានបំណងដេកជាមួយខ្លួន។
បុរសអាយុ១៩ឆ្នាំ ឈ្មោះ Egor Sosin រស់នៅទឹកដីរុស្ស៊ី ត្រូវបានប៉ូលិសចោទ ពីបទសម្លាប់ម្តាយ អាយុ៤៤ឆ្នាំ ឈ្មោះ Anastasia Novikova-Sosina ហើយថ្ងៃមួយម្តាយរូបនេះ បាននាំកូនប្រុសទៅសណ្ឋាគារមួយ ដោយសារតែបារម្ភពីការប្រើថ្នាំញៀនរបស់គេ តែមិនដូចចិត្ត បែរជាជួបរឿងអកុសលគឺ Anastasia ត្រូវបានកូនប្រុសសម្លាប់ទៅវិញ ព្រោះតែឥទ្ធិពលនៃថ្នាំ។
សាកសព Anastasia ត្រូវបានបុគ្គលិកសណ្ឋាគារ Korston នៅរដ្ឋ Kazan ប្រទះឃើញ ទើបឈានដល់ការឃាត់ខ្លួន Egor Sosin ហើយគេក៏សារភាពថា ពិតជាបានសម្លាប់ម្តាយមែន ដោយសារតែម្តាយឲ្យខ្លួនប្រើថ្នាំ ដើម្បីលួងលោមកូនឲ្យមានសិចជាមួយ តែខ្លួនបដិសេធ រួចក៏សម្លាប់ម្តាយតែម្ដង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង