(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ក្មេងខ្ចីអគ្គិសនីកម្ពុជា (EDC) បានបង្ហាញពីកីឡដ្ឋានផ្ទាល់ខ្លួន ដែលកំពុងរួសរាន់សាងសង់ឲ្យរួចរាល់មុនការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០១៧នេះ ខណៈការជើងទី១ ដែលនឹងចាប់ផ្ដើមប្រកួតចុងសប្ដាហ៍នេះ ក្រុមឡើងមកពីលីគលំដាប់ទី២នេះ ខ្ចីកីឡដ្ឋានខេត្តស្វាយរៀងប្រើប្រាស់ជាទឹកដីបណ្ដោះអាសន្នសិន។
គួរបញ្ជាក់ថា ក្លឹប EDC គឺជាសមាជិកថ្មីរបស់លីគកំពូលកម្ពុជា ឆ្នាំ២០១៧នេះ បន្ទាប់ពីក្រុមជ្រកក្រោមការដឹកនាំរបស់អង្គភាពអគ្គិសនីកម្ពុជានេះ ដណ្ដើមបានចំណាត់ថ្នាក់លេខ២ ឬជើងឯករងនៃលីគលំដាប់ទី២ ដើម្បីឡើងមកកាន់លីគកំពូល ហើយនៅថ្ងៃទី១៨ ខែកុម្ភៈស្អែកនេះ EDC នឹងត្រូវជួបប្រកួតបើកឆាករដូវកាលថ្មី ជាមួយក្រុមខ្លាំងណាហ្គាវើល នៅកីឡដ្ឋានខេត្ដស្វាយរៀងទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង