CamNews

សប្បុរសធម៌ 

លិខិតថ្លែងអំណរគុណរបស់ ម៉ុង គីមស្រុង ជូនចំពោះសប្បុរសជន

កាលពីសប្តាហ៍មុន គេហទំព័រ Camnews បានចុះផ្សាយនូវបទមួយស្តីពីប្អូនប្រុស ម៉ុង គីមស្រុង
ដែលមានចំណងជើងថា "និស្សិតឆ្នើមជាប់អាហារូបករណ៍ទៅរុស្ស៊ី កំពុងជួបបញ្ហាខ្វះខាត ត្រូវ
ការជំនួយបន្ទាន់"

បន្ទាប់ពីព័ត៌មានរបស់ប្អូនប្រុស ម៉ុង គីមស្រុង ត្រូវបានចុះផ្សាយ ក៏ដូចជាការខិតខំប្រឹងប្រែងស្វែង
រកការឧបត្ថមរបស់ លោកគ្រូ អ៊ុំ ពន្លឺ មានសប្បុរសជនជាច្រើនមានការអាណិតអាសូរដល់ប្អូនប្រុស
ម៉ុង គីមស្រុង បានចូលរួមជួយឧបត្ថមប្អូនទាំងថវិកា ទាំងសម្ភារៈតាមធនធានដែលមាន ដើម្បីជួយ
រំលែកការលំបាករបស់ប្អូន ហើយបានធ្វើឲ្យប្អូនប្រុសមានលទ្ធភាព បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ
ផ្នែកស្ថាបត្យកម្ម នៅសហព័ន្ធរុស្ស៊ីចាប់ពីឆ្នាំសិក្សា ២០១២-២០១៣ នេះ។

ចំពោះទឹកចិត្តដ៏ថ្លៃថ្លានេះ តាមរយះគេហទំព័រ Camnews ប្អូនប្រុសសូមលើកម្រាមដៃដប់ថ្លែងអំណរ
គុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថមប្អូនជាថវិកាក្តី ជាសម្ភារៈក្តី ដើម្បីឲ្យប្អូនប្រុស
អាចមានលទ្ធភាពធ្វើដំណើរទៅសិក្សានៅសហព័ន្ធរុស្ស៊ីបានដូចបំណង។

លិខិតថ្លែងអំណរគុណរបស់ប្អូនប្រុស គីមស្រុង ជូនចំពោះសប្បុរសជនទាំងអស់

លិខិតថ្លែងអំណរគុណរបស់ប្អូនប្រុស គីមស្រុង ជូនចំពោះសមាជិក សមាជិកានៃសមាគមយុវជនកម្ពុជា

លិខិតថ្លែងអំណរគុណរបស់ប្អូនប្រុស គីមស្រុង ជូនចំពោះគេហទំព័រ Camnews.com.kh

ប្អូនប្រុស ម៉ុង គីមស្រុង បានធ្វើការចេញដំណើរពីប្រទេសកម្ពុជា នៅថ្ងៃទី០៤/០៩/២០១២ វេលា
ម៉ោង២រសៀលហើយបានដល់ទីក្រុងមូស្គូ កាលពីល្ងាចម៉ោង ៦ ថ្ងៃទី០៥/០៩/២០១២ ម្សិលមិញ
នេះ។

គីមស្រុង, គ្រួសារ និងលោកគ្រូពន្លឺ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ

គីមស្រុង ពេលទៅដល់ព្រលានយន្តហោះទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី

ជាក់ស្តែង នេះគឺជាជំហានដំបូងដែលបានធ្វើឲ្យប្អូនប្រុសអាចមានលទ្ធភាពធ្វើដំណើរទៅសិក្សានៅ
សហព័ន្ធរុស្ស៊ីបាន។ ជាការពិតណាស់សំរាប់ប្រាក់អាហារូបករណ៍តែ ៤៥ដុល្លារក្នុងមួយខែ ប្អូនប្រុស
គីមស្រុង ពិតជានឹងត្រូវប្រឈមមុខការលំបាកយ៉ាងខ្លាំង សំរាប់ការសិក្សា ក៏ដូចជាការរស់នៅទីនោះ
ពេញរយះពេល ៥ឆ្នាំនៃការសិក្សារបស់គីមស្រុង។ ដូច្នេះប្អូនប្រុសនៅតែត្រូវការទឹកចិត្តមេត្តាសន្តោស
ប្រណីពីសប្បុរសជនទាំងអស់ ជួយឧបត្ថមប្អូនប្រុសបន្តទៀត ដើម្បីជួយប្អូនប្រុសគីមស្រុង បានសិក្សា
ចប់ចុងចប់ដើមដូចបំណង។

នេះជាសំដីពិតរបស់ប្អូនប្រុស Za Khmer ដែលជានិស្សិតកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី

បើសិនជាសប្បុរសជនទាំងអស់ចង់ចូលរួមឧបត្ថមប្អូនប្រុស គីមស្រុង សូមទំនាក់ទំនងផ្ទាល់ជាមួយ
លោកគ្រូ អ៊ុំ ពន្លឺ តាមរយះអ៊ីមែល punlieuum@yahoo.com, kimsrongmong@gmail.com រឺតាមទូរ-
ស័ព្ទលេខ (855)12970094

ដោយ៖ សិលា
រូបភាព៖ លោកគ្រូ អ៊ុំ ពន្លឺ


Tags: thankful letter Mong Kimsrong russi charity