កូរ៉េ៖ តារាចម្រៀងកូរ៉ ខាងត្បូងល្បីៗ ដូចជាតារាចម្រៀង EXO, Yoon Eun Hye, G-Dragon និង Taeyang (Big Bang) ព្រមទាំងតារា ជាច្រើនរូបទៀត បានវិលត្រឡប់មក ប្រទេសវិញ បន្ទាប់ពីបញ្ចប់កម្មពិធី 2014 MAMA Awards នៅហុងកុង កាលពីថ្ងៃទី៣ ខែឆ្នូ កន្លងទៅ ដែលមានទស្សនិកជន ជាច្រើន មកស្វាគមន៍ពួកគេ នៅព្រលានយន្តហោះ នាទីក្រុង Incheon ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រកម្សាន្តកូរ៉េ នៅថ្ងៃទី៤ ខែឆ្នូ ឆ្នាំ ២០១៤នេះ។
នៅល្ងាចមិ្សលមិញ នៅអាកាសយានដ្ឋាន អន្តរជាតិ Incheon មានក្រុមអ្នកគាំទ្រ ដ៏ច្រើនរង់ចាំស្វាគមន៍ ការវិលត្រឡប់ របស់ក្រុមតារាចម្រៀង ល្បីមកពីទីក្រុងហុងកុង បន្ទាប់ពីពិធីប្រគល់រង្វាន់ កម្មវិធី MAMA ឆ្នាំ 2014 កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រុមតារាចម្រៀង EXO ទទួលបាន ភាពទាក់ទាញ និងចាប់អារម្មណ៍ច្រើនជាងគេ ចំពោះអ្នកគាំទ្រ ដ៏ធំនៅឯព្រលាន យន្តហោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល