CamNews

ព័ត៌មានជាតិ 

កម្លាំងសមត្ថកិច្ចចុះឆែកឆេរ ផ្ទះគ្រូពេទ្យប្រចាំភូមិដែលពលរដ្ឋសង្ស័យថា ជាអ្នកចម្លងមេរោគអេដស៍ ដល់អ្នកឃុំ

(បាត់ដំបង)៖ នៅម៉ោងប្រមាណជាង ១០៖០០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នេះ សមត្ថកិច្ចចម្រុះបានចាប់ផ្តើមចុះឆែកឆេរ ផ្ទះពេទ្យប្រចាំភូមិ ម្នាក់ឈ្មោះ យ៉ែម ជ្រិន ដែលពលរដ្ឋសង្ស័យថា បានចម្លងមេរោគអេដស៍ដល់ពួកគេ រួចរត់គេចខ្លួន។ ប្រតិបត្តិការនេះដឹកនាំដោយ ព្រះរាជអាជ្ញា នួន សាន លោកឧត្តមសេនីយ៍ ទិត្យ ប៊ុនណា អនុប្រធាននាកដ្ឋានវិទ្យាសាស្រ្ត បច្ចេកទេស អគ្គស្នងការនគរបាលជាតិ និងមន្រ្តីជំនាញពាក់ព័ន្ធ សំខាន់ៗមួយចំនួនទៀត។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទាន់ជឿអ្នកស្រុក ឆ្លងមេរោគអេសដ៍នោះទេក្នុងកំរិត ៩៩% ដោយសម្តេចតេជោ ស្នើឲ្យមានបញ្ជូនមន្រ្តីជំនាញ និងឧបករណ៍ដើម្បីពិនិត្យមើលឲ្យបានច្បាស់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh