បន្ទាយមានជ័យ ៖ ប៉ាណូមួយផ្ទាំងធំ ដែលកន្លងមកបានដាក់ តាំងផ្សាយរូបភាពផ្សេងៗ ឬពាណិជ្ជកម្មនានា តែត្រូវរហែកអស់បានគេ ដោះចេញស្ថិតនៅខាងលិចស្រី គ្រប់ល័ក្ខប្រហែល១០ម៉ែត្រក្នុងភូមិសែសិន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេតបន្ទាយមានជ័យ ។
ជាក់ស្តែង ផ្ទាំង ប៉ាណូនេះមានស័ង្កសី ៧សន្លឹក មានកំពស់ប្រហែល ៣ម៉ែត្រនិងទទឹង១ម៉ែត្រ ទម្ងន់ស្មើជាង ១០០គីឡូក្រាម។
ស័ង្កសីទាំង៧ផ្ទាំង មកដល់សព្វថ្ងៃនេះរបើកធ្លាក់ ១ផ្ទាំង បាត់ហើយនៅសល់៦ផ្ទាំងទៀត ត្រៀមនិងដាច់ ធ្លាក់បន្តធ្វើឲ្យប្រជាពលរដ្ឋរស់ នៅម្តុំនោះមានការភ័យខ្លាចដាច់ធ្លាក់ មកចំកូនចៅរបស់ខ្លួនបណ្តាល ឲ្យគ្រោះថ្នាក់ដល់អាយុជីវិតជាមិនខាន់ ។
បើតាមការអះអាងពីពលរដ្ឋ រស់នៅជិតផ្ទាំងប៉ាណូនោះបានប្រាប់ថាឃើញហេតុការណ៍ផ្ទាល់នៅកាលពីថ្មីៗនេះ នៅម៉ោងប្រហែល២ រសៀល នោះមានខ្យល់យ៉ាងខ្លាំង បក់ចំប៉ាណូ នេះបណ្តាលឲ្យ ផ្ទាំងស័ង្កសីចំនួន៣សន្លឹក បើកលាន់សូគ្រាំងៗមួយសន្ទុះក្រោយមកក៏ដាច់ធ្លាក់មកដល់ដី សំណាងណាស់ពេលនោះ គ្មានមនុស្សធ្វើ ចរាចរណ៍ ទៅមកទើបគ្មានមនុស្សគ្រោះថ្នាក់។
បើតាមប្រភពពីពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់ថ្ងៃនេះមានការភ័យខ្លាចស្លាប់ មនុស្សជាយថាហេតុនោះ ប្រជាពលរដ្ឋនៅ ទីនោះបាននាំគ្នា រាយការណ៍ទៅអាជ្ញធរដែនដីដែរតែម្នាក់ៗមិនចង់ដឹងចង់ឮហើយបាននាំគ្នានិយាយថាលោកស្រីអភិបាលក្រុងសេរី សោភ័ណដឹងហើយថែមទាំង ជិះរថយន្តកាត់តាមនិងឃើញទៀតផង។
មានពេលខ្លះប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅអាជ្ញាធរខេត្ត ឲ្យចុះមកពិនិត្យដែរតែម្នាក់ៗ ឆ្លើយដាក់គ្នា យកតែរួចខ្លួនមន្ត្រីសាលាខេត្ត ខ្លះនិយាយថា លោកអភិបាលខេត្ត គាត់ដឹងដែរគាត់មិនឲ្យ កូនចៅចុះមកពិនិត្យ ផង តើគាត់ចេះដឹងអីដែរស័ង្កសី នោះដាច់ធ្លាក់មកចំអ្នកណាចំទៅកុំឲ្យតែចំរួបគាត់។
ប្រជាពលរដ្ឋនៅទីនោះ បានបញ្ជាក់ថា លោកអាជ្ញាធរស្រុក ខេត្ត ចេះតែមើលដំណាំគ្នា យ៉ាងដូច្នេះចុះបើស័ង្កសីនោះ ដាក់ធ្លាក់មកចំមនុស្សស្លាប់វិញ តើអស់លោកណាចេញ មុខទទួលខុសត្រូវបើផ្ទាំងប៉ាណូនោះ ជាសម្បត្តិសាធារណៈ មនុស្សដែលស្លាប់ក៏ស្លាប់ទៅ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល