ព័ត៌មានកំសាន្ត ៖ តារាចម្រៀង Park Yoochun ដែលជាសមាជិកក្រុម JYJ នៅក្នុងវិស័យ Kpop ត្រូវបានគេប្តឹងពីបទ ចាប់រំលោភស្ត្រីម្នាក់នៅក្នុងបន្ទប់ទឹក ដែលមានទីតាំងស្ថិតនៅកន្លែងកំសាន្តសម្រាប់មនុស្សដែលធំពេញវ័យ កាលពីថ្ងៃទី១០ ខែ មិថុនានេះ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា ស្ត្រីម្នាក់នោះមានឈ្មោះថា Lee ដែលបានអះអាងថា ត្រូវបានរំលោភដោយតារាចម្រៀងប្រុស Yoochun ហើយនាងជាអ្នករត់តុ ដែលធ្វើការនៅទីនោះ នាងមានអាយុ ២៤ ឆ្នាំ ។ ហើយអ្នកដែលបានដាក់ពាក្យប្តឹងទៅកាន់តារាចម្រៀង Yoochun គឺជាមិត្តប្រុសរបស់ ស្ត្រីម្នាក់នោះមានឈ្មោះថា Lee ។
មិត្តប្រុសរបស់ កញ្ញា Lee គាត់បានបញ្ជាក់ថា នៅយប់ថ្ងៃទី ៣ តារាចម្រៀងប្រុស Yoochun បានចូលមកក្នុងហាងហើយធ្វើពុតដូចជា អតិថិជនយ៉ាងចឹង ហើយក៍បានឆ្លៀតឪកាសនោះដើម្បីចាប់រំលោភមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Lee នោះ ។
មិត្តប្រុសរបស់នាងបានយកខោរបស់នាង ដើម្បីធ្វើជាភស្តុតាងចំពោះការប្តឹងនេះ ។ ហើយប៉ូលីសកំពុងតែរង់ចាំ ដើម្បីស្តាប់រឿងរ៉ាវរបស់ភាគីទាំង ២ ។
ភាគីខាង Yoochun បានបដិសេធការចោទប្រកាន់ទាំងអស់ ដោយបានបញ្ជាក់ថា នេះគឺជារឿងមិនពិត ហើយគេគ្រាន់តែចោទប្រកាន់គាត់ដើម្បីចង់បានប្រាក់តែប៉ុណ្ណោះ ។
ប៉ូលីស Gangnam បាននិយាយថា ពួកគេនឹងសិក្សាអំពីភស្តុតាងដែលភាគីខាង Lee និងវីដេអូ CCTV មុនពេលហៅលោក Yoochun ទៅសាកសួរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop