CamNews

តារា 

ត្រកូល «លើសហើយ» ​ចេញមិនដល់​មួយថ្ងៃផង​​ មានអ្នកគាំទ្រ​ចុច Like ​និង Share ជាង​២ម៉ឺននាក់

(ភ្នំពេញ)៖ បទថ្មីរបស់ផលិតកម្ម ថោន បកស្រាយដោយ លោក សុគន្ធ ថេរ៉ាយុ និង​កញ្ញា ស៊ីរីកា ក្រោមចំណងជើងថា «ស្រឡាញ់អូនលើសហើយ» និង«ស្រឡាញ់បងលើសហើយ» កំពុងតែមានការគាំទ្រ​ខ្លាំង ​ពីអ្នកទស្សនា ខណៈបទនេះមានអត្ថន័យ ជ្រៀលជ្រៅសម្រាប់ មិត្តយុវវ័យសម័យថ្មី។

ត្រកូល «លើសហើយ» ទាំង២នេះ ត្រូវបានដាក់បង្ហាញ​ នៅក្នុងប្រព័ន្ធទំនាក់ទំនង Facebook មិនដល់មួយថ្ងៃផង (14 Hours) មានអ្នកគាំទ្រចុច Like ដល់ទៅជិត ១ម៉ឺន និង Share ជាង ១ម៉ឺននាក់។ លើសពីនោះ​ក៏មានអ្នក Comment ជាច្រើន។ អ្វីដែលគួរជាទីចាប់អារម្មណ៍នោះ មានអ្នកទស្សនាបង្ហាញ​​ ពីការកោតសរសើរ​ ចំពោះអ្នកដឹកនាំសម្តែងផងដែរ ដែលទាំងនេះឆ្លុះបញ្ចាំង ពី​ការគាំទ្រ របស់មហាជន។

អ្នកគាំទ្រម្នាក់បានលើកឡើងថា រូបគាត់ពិតជាមានការកោតសសើរ ដល់ផលិតកម្ម ថោន ដែលបាននិពន្ធបទចម្រៀងនេះឡើង ដែលមានអត្ថន័យជ្រាលជ្រៅ និងគួរជាទីចាប់អារម្មណ៍ ហើយអ្នកគាំទ្រ ក៏បានលើកទឹកចិត្តឲ្យអ្នកនិពន្ធ បទចម្រៀងគួរតែ​និពន្ធបទ Original Song ព្រោះ​ជាការល្អសម្រាប់ អ្នកទស្សនា និងគេចផុតពីការរិះគន់ ដែលតែងតែកើតមាន នាពេលកន្លងមក។

អ្នកគាំទ្របានសរសេរថា «សុំសរសើរដល់​ថោន ដែលរួមគ្នាខិតខំបង្កើត MV នេះឡើង ចង់ប្រាប់ថា សាច់រឿងធ្វើ ឲ្យខ្ញុំជក់ចិត្ត ជាពិសេសត្រង់សរសេរ Status តែម្តង តែលើកក្រោយ​ខ្ញុំសុំម្យ៉ាង គឺ​ទំនុកភ្លេង Original»

សូមរំឭកថា ផលិតកម្ម ថោន កន្លងមកក៏បានធ្លាប់ចេញ នូវបទចម្រៀង ដែលជាលក្ខណៈ Original Song ដល់ទៅ ២៥៦បទផងដែរ ដែលជាការនិពន្ធដោយស្នាដៃ អ្នកនិពន្ធរបស់ផលិតកម្មផ្ទាល់ ហើយផលិតកម្ម​កំពុងតែផលិតបទចម្រៀង​លក្ខណៈ Original Song បន្ថែមទៀត​ ជាច្រើន ដើម្បីឈានទៅរកការលុបបំបាត់ ការចម្លងបទច្រៀងពី បរទេស ឲ្យបានអស់ទាំងស្រុង ៕






ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Ler hz