(បន្ទាយមានជ័)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ មានគេប្រទះឃើញសពបុរសម្នាក់ សង្ស័យមានជនមិនស្គាល់មុខ វាយសម្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភ្នំ១០០ (ចុងស្រល់) ស្ថិតសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងស្រែកយំយ៉ាងខ្លាំងពីភរិយាសពថា សាកសពនេះជាប្តីរបស់គាត់ ទៅស៊ីការគេនៅហាង នាគទិព្ធពេលល្ងាច ដែលបានចេញពីផ្ទះតាំងពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី២៥ ធ្នូ និងមានម៉ូតូ១គ្រឿងផងដែរ នៅពេលគាត់ចេញមកពីធ្វើការវិញ ស្រាប់តែគាត់ខលទូរស័ព្ទមកប្តីមិនចូលសោះ លុះព្រឹកឡើងទើប គេប្រាប់ថាប្តីឯងត្រូវបានគេសម្លាប់បាត់ហើយ។
សាកសពឈ្មោះ រ៉ែម ប៊ុនធឿន ហៅញាញ់ អាយុ៣៥ឆ្នាំ មុខរបជាបុគ្គលិកកាស៊ីណូ ជាអ្នកកាន់កាបូបឲ្យភ្ញៀវ រស់នៅបូរី KTH ភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត។
ក្រោយប្រទះឃើញសព ជនរងគ្រោះ គេឃើញមានសមត្ថកិច្ចបានហ៊ុំព័ន្ធខ្សែ ដើម្បីរង់ចាំការធ្វើកោលសល្យវិច័យសាកសព និងបានសន្និដ្ឋានបឋមពីសមត្ថកិច្ចថា សាកសពនេះគឺត្រូវបានគេវាយចំខាងក្រោយផ្នែកក្បាល ជាច្រើនដុំថ្មធំ ទើបបណ្តាលឲ្យស្លាប់៕






ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី