ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានទៅដេកលេងក្នុងបន្ទប់ សង្សារតាំងពី ព្រលប់រហូត ដល់ម៉ោង៣
ទៀបភ្លឺឈាន ចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ មិនមានរឿងហេតុអី កើតឡើង ធ្វើឲ្យនារីរូបនេះ
រត់ចេញពីបន្ទប់ មកលោតទម្លាក់ ខ្លួនពីជាន់ទី១ ប៉ងសម្លាប់ខ្លួន តែមិនស្លាប់ គ្រាន់តែ បាក់ជើងឆ្វេង ។
ហេតុការណ៍នេះ បង្កឲ្យផ្អើល ឆោឡោប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមក ពិនិត្យ អន្តរាគមន៍ រក
រថយន្តដឹក ទៅសង្រ្គោះ ភ្លាមៗ នៅចំណុចផ្ទះជួល តាមបណ្តោយ ផ្លូវលេខ ៦៣ កែងផ្លូវលេខ
២៩៤ ស្ថិតក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ នារីរងគ្រោះឈ្មោះ ជាង សុខគួន អាយុ
១៩ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៣០ តាមបណ្តោយ ផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ ទួលទំពួងទី២ ខណ្ឌ
ចំការមន និងបុរសជាសង្សារឈ្មោះ អ៊ាង ម៉េងលី អាយ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ
នារីរងគ្រោះបាន មកលេង និងផ្ទះជួលសង្សារ នៅកន្លែងកើតហេតុ តែមិនដឹងថា មានរឿង ទាស់
ទែងពាក្យសម្តី គ្នាអ្វីនោះទេ ទើបនារីរងគ្រោះបាន លោតពី លើផ្ទះជាន់ទី១ ក្នុងបំណងសម្លាប់ខ្លួន
តែមិនបានសម្រេច គ្រាន់តែរបួសបាក់ភ្លៅខាងឆ្វេងម្ខាង ត្រូវបានរថយន្តសាមុយ ដឹកយកទៅ
សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក អន្តរាគមន៍ដល់កន្លែងកើតហេតុ និង
សាកសួរពីសង្សារនារីរង គ្រោះពីហេតុការណ៍ខាងលើនេះ តើពាក់ព័ន្ធនឹងរឿងអ្វីពិតប្រាកដ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល