មន្រ្ដីមកពីគណបក្សរបស់លោកបាននិយាយថា នារយករដ្ឋមន្រ្ដីជប៉ុន លោក Shinzo Abe គ្រោងនឹងប្រកាសការលាលេងតំណែងរបស់លោក ដោយហេតុផលសុខភាពទាំងនេះ ។
នាយករដ្ឋមន្រ្ដីរូបនេះ ធ្លាក់ធ្លួនឈឺជាច្រើនឆ្នាំមកហើយ ដោយសារជំងឺដំបៅ និងរលាកពោះវៀនធំ ប៉ុន្ដែស្ថានភាពជំងឺរបស់គាត់ មានសភាពកាន់តែធ្ងន់ធ្ងរ នៅមួយរយៈចុងក្រោយនេះ ។
ប្រព័ន្ធផ្សព្វផ្សារសាធារណៈរបស់ជប៉ុន NHK បាននិយាយថា នាយករដ្ឋមន្រ្ដីវ័យ ៦៥ ឆ្នាំរូបនេះ ចង់ជៀសវាងការបង្កបញ្ហានានា ដល់រដ្ឋាភិបាលរបស់លោក ។
កាលពីឆ្នាំមុន លោកបានក្លាយជានាយករដ្ឋមន្រ្ដីជប៉ុន ដែលកាន់តំណែងបានយូរជាងគេ។ តំណែងជានាយករដ្ឋមន្រ្ដីរបស់លោក បានចាប់ផ្ដើម នៅក្នុងឆ្នាំ ២០១២ ។
តំណែងរបស់លោកថា នឹងត្រូវបញ្ចប់នៅថ្ងៃសុក្រនេះ ប៉ុន្ដែលោកសម្រេចនៅកាន់តំណែង រហូតបេក្ខជនថ្មី ត្រូវបានជ្រើសតាំងឱ្យស្នងតំណែងរបស់លោក ដោយគណបក្សលទ្ធិប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាច ។
កាលពីឆ្នាំ ២០០៧ លោកបានលាលែងពីឈ្មោះជានាយករដ្ឋមន្រ្ដីម្ដងរួចមកហើយ ដោយសារតែលំបាកទ្រាំនឹងជំងឺដំបៅពោះវៀនធំ ជាអាការៈធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ពោះវៀនធំ ដែលជាជំងឺជាប់ខ្លួនរបស់លោកតាំងពីលោក នៅយុវវ័យ ។
គួរបញ្ជាក់ថា លោក Abe មានឈ្មោះបោះសម្លេងដោយសារតែទឹកចិត្ដជាតិនិយម និងអភិរក្សយមដ៏ស្មោះត្រង់របស់លោក និងដោយសារតែសមត្ថភាពជំរុញកំណើនសេដ្ឋកិច្ច ជាមួយនឹងគោលនយោបាយសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់លោក ដែលមានឈ្មោះថា "Abenomics" ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC