The New Adventure of Aladdin ជាភាពយន្តដែលទទួលជោគជ័យយ៉ាងខ្លាំងនៅបារាំង ស្របពេលនោះដែរ យុទ្ធនាការយ៉ាងធំដើម្បីផ្សព្វផ្សាយរឿងនេះបានធ្វើឡើង ដោយក្នុងនោះក៏ដើម្បីអោយទស្សនិកជនស្គាល់តារាកំប្លែងដ៏មានទេពកោសល្យ គឺ Kev Adams ដែលដើរតួជា Aladdin ដែលជាតួអង្គដ៏សំខាន់ក្នុងរឿងនេះដែរ។ ខ្សែភាពយន្តនេះពោរពេញទៅដោយឈុតឆាកដ៏គួរអោយអស់សំណើចជាច្រើនដែលអ្នកនឹកស្មានមិនដល់។ ជាមួយវត្តមានពីតារាដ៏ល្បីរបស់បារាំងដូចជា Kev Adams ដែលសំដែងជា Aladdin, តារាស្រីដ៏ស្រស់ស្អាត Vanessa Guide ដែលដើរតួជា ព្រះនាង រួមជាមួយតួរប្រុសដែលមានឈ្មោះបោះសំលេងជាច្រើនទៀតដូចជា Jean Paul Rouve, Eric Judor និង Audrey Lamy ដែលពួកគាត់សុទ្ធតែមានទេពកោស្យផ្សេងៗពីគ្នាក្នុងការសំដែង ដែលធ្វើអោយភាពយន្តនេះពោរពេញដោយភាពរស់រវើក ភាពឆ្នៃប្រឌិតខ្ពស់ និង ឈុតឆាកល្អៗមើលជាច្រើន។ អ្វីដែលកាន់តែពិសេសទៀតនោះគឺឈុតឆាកប្រយុទ្ធគ្នាដែលធ្វើអោយអ្នកទស្សនាទទួលអារម្មណ៍ទាំងភ័យនិង រំភើប។
ជាមួយភាពល្បីល្បាញរបស់ភាពយន្ត The New Adventure of Aladdin នៅប្រទេសបារាំងកន្លងមក ធ្វើអោយមហាជនដែលជាអ្នកគាំទ្រជាច្រើនទន្ទឹងរងចាំការមកដល់របស់ខែ្សភាពយន្តនេះដើម្បីទស្សនាជាមួយមិត្តភក្តិ និងគ្រួសារនាថ្ងៃឈប់សំរាកពីការងាររបស់ពួកគាត់។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។