CamNews

តារា 

យូរី​ និង​ អាន ​គុណកូឡា ​បង្អួត​ភាព​ផ្អែមល្ហែម​ ផ្គើន​នឹង​ព័ត៌មាន​ស្នេហា​ជាមួយ​គ្នា

ភ្នំពេញៈ  ព័ត៌មានកន្លងមក ធ្លាប់ចុះផ្សាយជាថា តារាចម្រៀង ប្រុសស្រីល្បីឈ្មោះមួយគូ ប្រចាំ
នៅផលិតកម្ម សាន់ដេ លោក អាន គុណកូឡា និង កញ្ញា យូរី មានទំនាក់ទំនង ស្នេហាជាមួយគ្នា
លួចលាក់ ក្រៅរង្វង់សិល្បៈ ជានិច្ចកាលពួកគេ ទាំងពីរនាក់តែងតែ ចេញមុខបដិសេធ ពីទំនាក់
ទំនង ស្នេហាថា ត្រឹមតែជាមិត្តជិតស្និទ្ធ រួមទ្រនំប៉ុណ្ណោះ។ តែមួយរយៈពេល ចុងក្រោយនេះ គេ
សង្កេតឃើញ ពួកគេទាំងពីរ ឧស្សាហ៍បង្ហោះរូប បែបសិ្នទ្ធស្នាល ជាមួយគ្នា សម្ញែងពីភាពផ្អែម
ល្ហែម ប្រៀបដូចជាគូស្នេហ៍ ។

នៅលើ Account Facebook របស់ លោក អាន គុណកូឡា ជាតារាចម្រៀងល្បីឈ្មោះគួរសម
មួយរូប ប្រចាំផលិតកម្ម សាន់ដេ បានបង្ហោះរូបជាច្រើនសន្លឹក ស្តែងឲ្យឃើញពីភាពកៀកកើយ
ឱបរឹត ជាមួយស្រីស្អាតមុខស្រស់ កញ្ញា យូរី មើលទៅប្រៀបបី ដូចជាគូស្នេហ៍ថ្មោងថ្មី ទាំង
ដែលកន្លងមកពួកគេទាំងពីរ ធ្លាប់តែចេញមុខប្រកាសក្តែងឲ្យថា ពួកគេមិនមានទំនាក់ទំនង
ស្នេហាជាមួយគ្នានោះទេ។

បើទោះបីជា មានការចេញមុខច្រានចោល ព័ត៌មានរឿងស្នេហារបស់ពួក គេទាំងពីរ ម្តងជាពីរ
ដងក៏ដោយ តែព័ត៌មាននេះនៅមិនស្ងប់ស្ងាត់ទេ ព្រោះគេសង្កេតឃើញថា តារាប្រុសស្រីមួយ
គូនេះ តែងតែបង្ហោះរូបថតឱបរឹត ដូចជាគូស្នេហ៍នៅលើ Facebook ធ្វើឲ្យទស្សនិកជន នៅតែ
គិតថា ពួកគេមានស្នេហាលួចលាក់ក្រៅឆាកជាមួយគ្នា។

តាមប្រភពមួយផ្សេងទៀត បានបង្ហើបឲ្យដឹងថា ការបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញ
ទំនាក់ទំនងសង្គម Facebook នេះ ដោយសារតែតារាចម្រៀងទាំងពីរដួង មានចេតនាចង់ផ្គើន និង
ពាក្យចចាមអារ៉ាម ដែលកន្លងមកពួកគេខំប្រឹងបកស្រាយថា មិនមានទំនាក់ទំនងស្នេហា។

ទស្សនិកជន និងសារព័ត៌មាននៅតែ ចុះផ្សាយមិនឈប់ ទើបពួកគេទាំងពីរ សម្រេចចិត្តបង្ហោះរូប
ថត ជាមួយគ្នាកាន់តែច្រើន ដើម្បីបញ្ចប់ព័ត៌មាន កុំឲ្យចុះផ្សាយ ពីពួកគេបន្តទៀត ។ ប៉ុន្តែទង្វើបែប
នេះ គេមិនទាន់សន្និដ្ឋានបានទេថា រវាង អាន គុណកូឡា និង យូរី ពុំមានជាប់ពាក់ព័ន្ធក្នុងចំណង
ស្នេហា ជាមួយគ្នានោះ ខណៈអ្នកទាំងពីរ មិនទាន់អាចទាក់ទង បកស្រាយបានទេ នៅព្រឹក ថ្ងៃទី
២ ខែតុលា នេះ ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment arn kunkola yuri