ព័ត៌មានកំសាន្ត ៖ នៅក្នុងថ្ងៃពិធីបុណ្យទិវានៃកុមារ នៅកូរ៉េខាងត្បូង លោក G-Dragon បានចែករំលែករូបភាពដ៍គួរឲ្យស្រលាញ់របស់លោក កាលពីគាត់នៅពីក្មេង ហើយមានក្រុមអ្នកគាំទ្រជាច្រើនបាន ធ្វើការកោតសរសើរថា ជាក្មេងប្រុសគួរឲ្យស្រលាញ់ខ្លាំងណាស់ ។
លោក G-Dragon បានបង្ហោះរូបរបស់គាត់នៅថ្ងៃទី ៥ ខែឪសភា នៅលើគណនី Instagram ដោយបានសរសេថា “Children’s Day.” ។
ការបង្ហោះរូបថតកាលពីកុមារភាព របស់លោក G-Dragon ដើម្បីរំលឹកនូវការចងចាំទាំងឡាយរបស់គាត់ កាលពីវ័យក្មេង ។ G-Dragon គឺជាក្មេងប្រុសម្នាក់ដែល គួរឲ្យស្រលាញ់ តាំងពីគាត់នៅតូចម៉្លេះ ។
គួរបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកគាំទ្រនៅតែសរសើរមិនដាច់ពីមាត់ ចំពោះរូបថតកាលពីនៅ កុមារភាពរបស់លោក G-Dragon ហើយពួកគេថែមទាំងនិយាយបន្ថែមទៀតថា លោក G-Dragon មិនត្រឹមតែជាតារាចម្រៀងដែលមានឈ្មោះល្បីនោះទេ លោកក៍ថែមទាំងជា តារាប្រុសមួយរូបដែលចេះជួយទុក្ខលំបាកអ្នកដទៃទៀត ៕
ប្រែសម្រូល ៖ គន្ធា
ប្រភព ៖ koreaboo