CamNews

តារា 

ពេជ្រ ថាវរ៉ា ជួបវិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ប៉ង​លេបថ្នាំ​​សម្លាប់ខ្លួន

ភ្នំពេញ៖ "ហត់ណាស់ ដឹងអត់? លេងចង់ដឹង ចង់ឮ ចង់ជួប ចង់ឃើញ អីហើយដឹងអត់ . សូមចប់ …។ ឈប់ call ឈប់ជួប ឈប់នឹក ឈប់គិត ឈប់រំឭក ឈប់ផ្ញើរសារ ឈប់គ្រប់យ៉ាង ព្រោះអូន ត្រឹមជាមនុស្សកំដរ.."។ ប្រយោគបង្កប់ នូវភាពឈឺចាប់ ខ្លោចផ្សាខាងលើនេះ គឺជាពាក្យពេចន៍ ដែលគេបាន ប្រទះឃើញ នៅលើ Accoun Facebook របស់តារាសម្តែងស្រី កំពុងស្រូបទាញ បានប្រជាប្រិយ ភាពច្រើនក្រាសក្រែល គឺកញ្ញា ពេជ្រ ថាវរ៉ា ដែលទើបបង្ហោះ កាលពីពេលថ្មីៗ កន្លងមកនេះ បង្កឲ្យមានភាពភ្ញាក់ផ្អើល យ៉ាងខ្លាំង។

តាមរយៈការបញ្ចេញសារ និងបង្ហាញរូបភាព ក្នុងដៃមានកាន់ថ្នាំពេទ្យ ជាច្រើនគ្រាប់នេះ បានធ្វើឱ្យ Friend ក្នុងFacebook របស់កញ្ញា ពេជ្រ ថាវរ៉ា សម្តែងការ ភ្ញាក់ផ្អើល នឹងបានសរសេរ Comment ជាសំណួរថា នេះ ជាការសម្តែងក្នុងរឿងមែនទេ? អ្នកខ្លះទៀតបានសួរថា តើបងកើតអីហ្នឹង?? កុំគិតខ្លីពេក..! ។
ថ្មីៗនេះ មានមហាជនអ្នកគាំទ្រ ក៏ដូចជា Friend ក្នុង Facebook បានសម្តែងការភ្ញាក់ផ្អើល ស្ទើរគ្រប់គ្នា ក្រោយបានឃើញ តារាសម្តែងស្រីរូបស្រស់ សម្តីផ្អែម កញ្ញា ពេជ្រ ថាវរ៉ា បានបង្ហោះសារបង្ហាញពី ទុក្ខសោក ព្រមជាមួយនឹងថ្នាំពេទ្រ ជាច្រើនគ្រាប់កាន់ នៅក្នុងដៃ ហាក់មានចំណងចង់ធ្វើ អត្តឃាតខ្លួនឯង ដោយការលេបថ្នាំ ដើម្បីបំបាត់ ទុក្ខសោក ដែលខ្លួនកំពុងជូបប្រទះ មិនអាចដោះស្រាយបាន។

ជុំវិញការបញ្ចេញសារ ហាក់កំពុង ជួបនូវបត្តិផ្លូវចិត្ត ដ៏ធ្ងន់ធ្ងរ រហូតបម្រុងជ្រើសរើយយក ផ្លូវបញ្ចប់ជីវិតខ្លួនឯង ដោយវិធីលេបថ្នាំ ពីសំណាក់តារសម្តែង កំពុងមានទីផ្សារសិល្បៈ កញ្ញា ពេជ្រ ថាវរ៉ា ពេលនេះ បានក្លាយជារឿង ដ៏រសើបបំផុត និងក៏ជាការចង់ដឹងច្បាស់ពី មូលហេតុពិតប្រាកដ ដើម្បីឲ្យមហាជន បានដឹងជា ចំហរ ថាការពិតយ៉ាងណា បានជានាងហ៊ាន ជ្រើសយកផ្លូវនេះ។

ផ្តល់សម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤នេះ តារាសម្តែងស្រីកញ្ញា ពេជ្រ ថាវរ៉ា បាននិយាយទាំងអារម្មណ៍ មិនសូវសប្បាយចិត្តថា "ចាស…បង! វាជាការពិត ដែលខ្ញុំមានបំណង បញ្ចប់ជីវិត ដោយការលេបថ្នាំ អស់ជិត៣០គ្រាប់ ប៉ុន្តែមិនបានសម្រេច ...! ។ មួយរយៈនេះ ខ្ញុំអត់សូវសប្បាយចិត្ត ដូច្នេះទើបសម្រេចចិត្ត លេបថ្នាំងងុយ គេងដើម្បីឱ្យគេងលក់..! ឱ្យចប់ ទៅតែម្តង…។ ខ្ញុំមានអារម្មណ៍ហត់នឿយ នឹងការងារ, រឿងក្នុងគ្រួសារ និង ជីវិតស្នេហាផ្ទាល់ខ្លួន ព្រមទាំងការរកស៊ីពុំសូវ មានភាពកាក់កប ...!"។

កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយបន្តទៀតថា "ពេលនេះខ្ញុំកំពុងតែជួបបញ្ហា ដែលធ្វើឱ្យស្ត្រេស (ស្មុគស្មាញ)…ហត់ខ្លាំងមែនទែន ហើយក៏លែងចង់ដឹងចង់ឮ អ្វីទាំងអស់ ទាំងរឿងគ្រួសារ និងស្នេហា។ ពេលខ្លះគិតថា ខ្លួនឯង ហាក់មានសម្ពាធខ្លាំង ទើបបានជាជ្រើសរើសការ លេបថ្នាំងងុយគេងបំបាត់ទុក្ខ ..!"។
ជាមួយគ្នានេះកញ្ញា ពេជ្រ ថាវរ៉ា ក៏បានប្រាប់ថា មុននេះនាងពិតជា បានលេបថ្នាំអស់ជិត៣០គ្រាប់ ប៉ុន្តែ ក្រោយពេលលេបហើយ មិនបានបណ្តាល ឱ្យខ្លួននាងមានគ្រោះថ្នាក់ទេ គឺគ្រាន់តែមានសភាព អាការៈ ធីងធោង និងវិលមុខរកកល់ចង់ក្អួត ប៉ុន្តែមានអ្នកជួយសង្គ្រោះទាន់ពេលវេលា។

តាមរយៈការបកស្រាយខាងលើ គេអាចសន្និដ្ឋានបានថា ពេជ្រ ថាវរ៉ា កំពុងតែបៀមទុក្ខ នូវវិបត្តិស្នេហាចេះស្រែះ ដោះស្រាយមិនចេញ គាប់ពេលជាមួយ គំនាបគ្រួសារ មកលើនាង ដែលជាបញ្ហាមួយពិបាក សម្រេចចិត្តជាទីបំផុត ព្រោះម្ខាងស្នេហា ម្ខាងគ្រួសារ ប៉ុន្តែស្នេហា ហាក់ចាត់ទុកនាង ត្រឹមតែជាមនុស្សកំដរ ធ្វើឲ្យស្រីស្អាតរូបនេះ ដាក់ចិត្តជ្រើសយកផ្លូវ ដែលព្រះមិនអាចប្រោសជីវិតបាន បែបនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news