(ជប៉ុន)៖ បុរសម្នាក់ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីរកឃើញថា រូបគេបានលួចបង្កប់ប្រព័ន្ធ GPS ក្នុងកែបកង់ក្មេងស្រីជំទង់វ័យ១៧ឆ្នាំម្នាក់ ដើម្បីឈ្លបតាមលបមើលសម្រស់របស់នាង ស្ទើរតែគ្រប់ពេលវេលា ទាំងអស់។
ជនសង្ស័យមាន អាយុ៤៧ឆ្នាំ ឈ្មោះ Kunimasa Miura ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្មេងស្រីរងគ្រោះ មានការសង្ស័យ ព្រោះនាងតែងតែឃើញជននេះ នៅតាមនាង គ្រប់ពេលដែលនាងកំពុង ធ្វើដំណើរជុំវិញទីក្រុងតូក្យូ ដោយជិះកង់ ក្រោយមកក៏ប្រទះឃើញឧបករណ៍ដាក់ GPS ក្រោមកែបកង់នាង ទើបទូរស័ព្ទរាយការណ៍ ទៅប៉ូលិសតែម្តង។
ប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ ហើយចាប់ជនសង្ស័យ បានភ្លាមៗដោយ Miura បានសារភាពថា ខ្លួនលបដាក់ GPS នៅកែបកង់ក្មេងស្រី និងតាមនាងជាប់រហូត ព្រោះមើលទៅក្មេងស្រីរូបនេះ ស្រស់ស្អាតខ្លាំងពេក និងគួរឲ្យស្រឡាញ់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង