CamNews

តារា 

តេង លក្ខិណា ជាប់​មន្ទិល​ស្នេហ៍ ជាមួយ​ម្ចាស់​ផលិតកម្ម អឹម

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន ក្នុងកម្មវិធី "តន្រ្តីទំនើប A1" កញ្ញា តេង លក្ខិណា បន្ទាប់ពីលេចមុខ លេចមាត់សម្តែង នៅក្នុងផលិតកម្ម អឹម ច្រើនលើស គេ លើសឯងមក ស្រាប់តែថ្មីៗនេះ ត្រូវបានប្រភពអ្នកស្និទ្ធ នឹងផលិតកម្ម អឹមមួយរូប សុំមិន បញ្ចេញឈ្មោះ ទម្លាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា តារាសម្តែងសាច់សម៉ដ្ឋ រលោង តេង លក្ខិណា កំពុងតែមាន ទំនាក់ទំនងស្អិតល្មួត ជាមួយម្ចាស់ផលិតកម្ម អឹម ។ មិនតែប៉ុណ្ណោះ នាងតែងតែទៅណា មកណាស្ងាត់ៗ បែបលាក់លៀម ជាមួយម្ចាស់ផលិតកម្មអឹម នោះទៀតផង ។

ការបង្ហើបប្រាប់ របស់ប្រភពខាងលើគ្រានេះ ស្របពេលដែលមហាជន ក៏ដូចជាអ្នកតាមដាន សង្គមសិល្បៈមួយចំនួន មើលឃើញជាក់ស្តែងដូចគ្នា ត្រង់ថា តារាសម្តែងច្រមុះស្រួច សាច់ស សម្បូរមន្តស្នេហ៍ តេង លក្ខិណា តែងតែឃើញវត្តមានសម្តែង នៅក្នុងផលិតកម្ម អឹម ស្ទើរតែគ្រប់ បទទាំងអស់។ លើសពីនេះ នាងបានដើរជាតួរសំខាន់ៗ នៅក្នុងការសម្តែង បទចម្រៀងនីមួយៗ ទៀតផង ។

ប្រភពដដែល បានបង្ហើបយ៉ាងខ្លីថា មូលហេតុ ដែលម្ចាស់ផលិតកម្ម អឹម ជ្រើសយ កញ្ញា តេង លក្ខិណា មកសម្តែងច្រើនជាង តួដ៏ទៃផ្សេងទៀត ព្រោះតែនាងជាមនុស្សសំខាន់ មានសំណាង ជាងគេ ត្រូវបានម្ចាស់ផលិតកម្ម រូបនេះពេញចិត្តពេញថ្លើម ហើយត្រូវបានគេសន្និដ្ឋានថា អាច ជាប់ពាក់ព័ន្ធ ក្នុងស្នេហាស៊ីជម្រៅ ជាមួយគ្នា យូរក្រែលមកហើយ តែនាងព្យាយាមលាក់បាំង។

ពាក់ព័ន្ធនឹងការបង្ហើបប្រាប់ របស់ប្រភពដែលស្និទ្ធ ជាមួយផលិតកម្ម អឹម ខាងលើ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង សុំការស្រាយបំភ្លឺ ពីស្រី ស្រស់ តេង លក្ខិណា បានទេ ដោយសារតែទូរស័ព្ទ នាងធ្លាប់ប្រើមិនអាចទាក់ទងបាន ។ យ៉ាង ណាក្តី គេហទំព័រ LookingTODAY រង់ចាំទទួលស្វាគមន៍ជានិច្ច ចំពោះការចេញ មុខបកស្រាយ របស់កញ្ញា តេង លក្ខិណា ជុំវិញរឿងដ៏រសើបនេះ ដើម្បីឲ្យមហាជន និងស្រទាប់យុវវ័យ ដែល តែងតែគាំទ្រនាង អស់មន្ទិលសង្ស័យ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teng leakhena entertainment khmer star MC mytv តេង លក្ខិណា