CamNews

ភាពយន្ត 

Jackie និយាយពីអតីតលោកជំទាវ Kennedy ក្រោយស្វាមី អតីតប្រធានាធិបតី អាមេរិកត្រូវបានគេធ្វើឃាត

រឿង Jackie ជាខ្សែភាពយន្តដែលសម្តែងដោយ តារាដ៏ល្បីឈ្មោះ Natalie Portman ដែលគាត់ត្រូវបានជ្រើសរើសជាពិសេសសម្រាប់ដើរតួជាតួអង្គលោកជំទាវ Jacqueline Kennedy  មិនមែនជារឿងងាយទេដែលត្រូវបានជ្រើសរើសបែបនេះ មិនតែប៉ុណ្ណោះខ្សែភាពយន្តនេះត្រូវបានក្លាយជាខ្សែភាពយន្តបែបជីវប្រវត្តិដែលល្អផ្តាច់គេដោយសារតែតួសម្តែង គាត់បានយកអារម្មណ៏ពិតៗពីលោកជំទាវ Jacqueline Kennedy មកបញ្ចូលអោយដូចរឿងពិតៗដែលកើតឡើងនាសម័យនោះតែម្តង​ មិនថាការនិយាយស្តី សំលៀកបំពាក់ ការតុបតែងខ្លួន និងសកម្មភាពស្ទើរតែមានអារម្មណ៏ទស្សនិកកំពុងមើលហេតុការណ៏ពិតផងដែរ។


រឿង Jackie ជាខ្សែភាពយន្តដែលនិយាយអំពីរឿងរ៉ាវរបស់លោកជំទាវ Jacqueline Kennedy បន្ទាប់ពីប្រធានាធិបតី John F. Kennedy ត្រូវបានគេធ្វើឃាត លោកស្រីទី១ Jacqueline Kennedy ត្រូវតស៊ូជាមួយនឹងវិប្បដិសារី និង ភាពស្មុកស្មាញជាច្រើនដើម្បីពង្រឹងខ្លួនឯងឡើងវិញ, ប្រឹក្សាជាមួយកូនរបស់នាង, និង បង្ហាញពី កេរ្តី័តំណែលជាប្រវត្តិសាស្រ្តរបស់ប្តីគាត់។


គួរបញ្ជាក់ថាភាពយន្ត Jackie មានការចូលរួមសម្តែងដោយតួអង្គ Natalie Portman ដែលសំដែងជា លោកជំទាវ Jacqueline Kennedy និង Caspar Phillipson ដែលជាតួអង្គលោក John Fitzgerald Kennedy អតីតលោក ប្រធានាធិបតី ប្រទេសអាមេរិក ។
ការពង្រឹងខ្លួនឯងអោយមានភាពរឹងមាំឡើងវិញក្រោយពីពេលដឹងថា លោក John Fitzgerald Kennedy បានត្រូវគេធ្វើឃាត។ ចង់ដឹងច្បាស់ថាល្អមើលយ៉ាងណានោះកុំភ្លេច រឿង Jackie កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕





Tags: Westec Jackie Drama