កំសាន្ត ៖ ដូចដែលបានដឹងស្រាប់ហើយថា វិស័យខ្សែភាពយន្ត នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះទទួលបានការពេញនិយម និងគាំទ្រជាខ្លាំង មិនថាភាពយន្តក្នុងស្រុក ឬក្រៅស្រុកនោះទេ តួយ៉ាង ខ្សែភាពយន្តដែលមានសំទុះខ្លាំង ពីបណ្តាយុវវ័យកម្ពុជា ភាគច្រើនជាខ្សែភាពយន្ត បែបកំប្លែង លាយ ឡំរ៉ូមែនទិក ចឹងទេ ដើម្បីកុំឲ្យប្រិយមិត្ត មិត្តអ្នកអានដែលតែងតែនិយមតាមដានទស្សនាខ្សែភាពយន្ត ថ្មីៗ ទើបតែនឹងមកដល់ ឬក៏គ្រោងនឹងមកដល់នោះ ខណៈនេះ ក្រុមការងារ សូមណែនាំនូវចំណងដៃ រឿងថ្នី រឿង Mind Memory ដែលជាខ្សែភាពយន្ត ស្នេហាសម័យថ្មី ស៊ីវិល័យ និងរ៉ូមែនទិកឆ្លងប្រទេស ថៃ-កូរ៉េ ហួសពីការស្មាន ។
គួររំឮកថា ជារៀងរាល់ថ្ងៃមនុស្សគ្រប់រូបតែងចំនាយពេលក្នុងជីវិតរបស់ខ្លួនខុសគ្នា។ផាត់ជាមនុស្សស្ងៀមស្ងាត់និងចូលចិត្តចំនាយពេលផ្ទាល់ខ្លួនលើបច្ចេកវិទ្យា។គាត់ជាមនុស្សដែលសម្បូរគ្រប់បែបយ៉ាងតែហាក់ដូចជាខ្វះខាតអ្វីម៉្យាងរហូតដល់គាត់បានជួបនាង គីមមីនជី នារីស្រស់ស្អាតជនជាតិកូរ៉េម្នាក់ហើយក៏ធ្លាក់ក្នងអន្លង់ស្នេហ៏នាង។ ស្នេហាឆ្លងប្រទេស រវាងកម្លោះសង្ហាមកពីដីថៃ និងនារីរូប ស្រស់ពីទឹកដីកូរ៉េ យ៉ាងណានោះ ចឹងទេ មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាណាខ្សែភាពយន្ត រឿង Mind Memory នឹងមកដល់ថ្ងៃទី ២៧ មីនា នេះហើយ គ្រប់រោងភាពយន្តទំនើបៗ ក្នុងព្រះរាជា ណាចក្រកម្ពុជា។
ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។