CamNews

តារា 

Hacker លួចទម្លាយរូបឯកជន តារាស្រីល្បី Emma Watson ក្នុងនោះ រូបស្រាត....

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី ហូលីវូដ លំដាប់ជួរមុខ Emma Watson កំពុងតែចាត់វិធានការ ផ្លូវច្បាប់ បន្ទាប់ពីរូបភាពផ្ទាល់ខ្លួនមួយចំនួន ត្រូវបានគេ Hack និងបង្ហោះផ្សាយជាសាធារណៈ នៅតាមប្រព័ន្ធអនឡាញ ។ 

អ្នកនាំពាក្យឲ្យតួឯកស្រី រឿង the Beauty and the Beast បានអះអាងអោយដឹងថា បណ្តារូបភាព ដែលត្រូវបានគេលួចនោះ គឺជាបណ្តារូបភាពតារាស្រីរូបនេះ លខោអាវជាច្រើនឈុត តែពុំមានជា រូបភាពឯកជនពាក់ព័ន្ធនឹងរូបស្រាតអីនោះទេ​។ 



គួររំឮកថា កាលពីឆ្នាំ ២០១៤ កន្លងទៅ តារាសម្តែងស្រីរូបនេះ រងនូវការគម្រាមគំហែងទម្លាយ រូប ស្រាតរួចម្តងមកហើយ នៅពេលដែលនាងថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងសមភាពយេនដ័រខណៈរូប នាងតាំងនាមឲ្យជាអ្នកតំណាងឯកអគ្គរាជទូតសិទ្ធស្រ្តី នៃអង្គការសហប្រជាជាតិ ។ គូសបញ្ជាក់ នៅក្នុងព្រឹត្តិការណ៍ឆ្នាំ ២០១៥ Facebook event នាង Emma Watson ឲ្យដឹងថា ខ្ញុំដឹងថា ការ គម្រាមគំហែងនោះ គឺជារឿងមិនពិត ហើយខ្ញុំបានដឹងថា រូបទាំងនោះ នឹងមិនមានការបែកធ្លាយ នោះទេ ។ វិនាទីដែលនាងខ្ញុំ ឈានជើងឡើង និងនិយាយពីសិទ្ធស្រ្តីនោះ ខ្ញុំបានដឹងស្រាប់ហើយ ថាខ្ញុំទទួលបាននូវការគម្រាមគំហែង ពោល រយៈពេល មិនដល់ ១២នាទីមុននេះ ខ្ញុំទទួលបាន ការគម្រាមគំហែងទម្លាយរូបថតស្រាត ។ 

របាយការណ៍ ពីសារព័ត៌មានប៊ីប៊ីស៊ី អោយដឹងថា អំឡុងខែមុននេះផ្ទាល់តែម្តង បុរសម្នាក់​នៅ សហរដ្ឋអាមេរិក ត្រូវតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ៩ខែ សម្រាប់បទឧក្រិដ្ឋ Hacking ចូលទៅកាន់គណនីតារាល្បីរួមមានដូចជា Jennifer Lawrence ដោយបានលួចយក ព័ត៌មានឯក ជនរួមទាំងរកថតស្រាតជាដើម ៕






ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Westec Journey to the west 2 Movie Jaikon