CamNews

តារា 

ខាត់ សុឃីម នឹងក្លាយជា គណៈកម្មការក្នុងកម្មវិធី លំដាប់ពិភពលោក

ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលមានបាន ក្នុងពិភពសិល្បៈ ព្រោះតែសមត្ថភាព របស់នាង មិនបានមានបាន នឹងទ្រព្យក្ដៅក្រហាយ របស់អ្នកណានោះទេ ។ កត្តានេះហើយ នាំឲ្យអ្នកនាង ខាត់ សុឃីម ត្រូវ បានគេកោតសរសើរ យ៉ាងខ្លាំង ពីសំណាក់បងប្អូនញាតមិត្ត ក៏ដូចជាមហាជនទូទៅ ។ ខាត់ សុឃីម តាំងពីរៀបការ រួចមក ហាក់បង្ហាញថា អ្នកនាងស្រលាញ់សា្វមី ក្មេងម្នាក់នេះខ្លាំងណាស់ ពិសេស បានព្យាយាមថែរក្សា សុភមង្គល ក្នុងក្រុមគ្រួសារ មិនឲ្យល្អក់កករអ្វីឡើយ ។

ថ្មីៗនេះ ប្រភពដ៏គួរឲ្យទុកចិត្ត ចេញពីស្ថានីយ ទូរទស្សន៍ដ៏ធំមួយ បាននិយាយប្រាប់ LookingTODAY ថា អ្នកនាង ខាត់ សុឃីម នឹងក្លាយជាគណៈមេប្រយោគ ក្នុងកម្មវិធីលំដាប់ថ្នាក់ ពិភពលោកមួយ នឹងកំណើរការ ក្នុងដើមខែ កក្កដានេះហើយ ។ តំណែងរបស់អ្នកនាង ខាត់ សុឃីម ត្រូវបានខាងទូរទស្សន៍បរទេស ជាម្ចាស់សិទ្ធិក្នុងកម្មវិធី ប្រគល់ជូន មិនពិចារណាអ្វីច្រើនឡើយ ព្រោះអ្នកនាង ជាតារាចម្រៀងទុំជោរ បទពិសោធន៍ពេញខ្លួន ក្នុងពិភព សិល្បៈ ។ ដូចនេះពិតជាស័ក្ដិសមបំផុត ព្រោះអ្នកនាង ច្រៀងបុរាណក៏ពីរោះ ច្រៀងសម័យក៏ឡូយ កំប្លែងក៏បាន សម្ដែងក៏បាន គ្មានតារាសិល្បៈស្រីណា ធ្វើបានដូចឡើយ ។

សម្រាប់តំណែង ក្នុងកម្មវិធីលំដាប់ពិភពលោកនេះ ត្រូវបានគេមើលឃើញថា អ្នកនាង ខាត់ សុឃីម កំពុងតែ ប្រជែង ជាមួយ អ្នកនាង កាតុ ដោយប្រយោល ព្រោះកម្មវីធី លំដាប់ថ្នាក់ពិភពលោកនេះ ស្រដៀងនឹងកម្មវិធី "ពេញចិត្តអត់?" របស់ទូរទស្សន៍ MyTV ប៉ុន្តែកម្មវិធីអ្នកនាង ខាត់ សុឃីម មានស្ដង់ដាជាង និងកាលីបជាង ឆ្ងាយ ណាស់ អ្វីដែលសំខាន់ អ្នកនាង ខាត់ សុឃីម មានសមត្ថភាព ពិតប្រាកដគ្រប់ផ្នែក ផ្ទុយពីអ្នកនាង កាតុ ដែលមាន តែសមត្ថភាព ក្នុងការកំប្លែង នឹងឌឺដងឲ្យអ្នកសិល្បៈប៉ុណ្ណោះ ។

អ្នកនាង ខាត់ សុឃីម មិនទាន់ទាក់ទង ដើម្បីបំភ្លឺបន្ថែមបានទេ ក្នុងពេលនេះ តែខាងទូរទស្សន៍ បានប្រាប់ថា ៩០ភាគរយ គឺអ្នកនាង ខាត់ សុឃីម នឹងលេចមុខ ក្នុងកម្មវិធីនេះយ៉ាងប្រាកដ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news